ពានរង្វាន់​បាល់ទះ​បុរស​ប្រចាំ​តំបន់​អាស៊ាន SEA V.League លើកដំបូង ដែល​មាន​ក្រុម​ចំនួន​៤ ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ក្នុង​ជើង​ទី១ ដែល​បញ្ចប់​ថ្មីៗ​នេះ​នៅ​​ទីក្រុង Bogor ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​ប្រកួត​វិលជុំ​​សរុប​ចំនួន​៦​ប្រកួត។

ក្រុមជើងឯកឥណ្ឌូណេស៊ី

ក្រុម​ទាំង​៤​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ ឈ្នះ​ជើង​ឯក ស្រប​ពេល​ដែល​លទ្ធផល​សរុប​មាន៖
២១ កក្កដា ថៃ ៣-០ វៀតណាម
២១ កក្កដា ឥណ្ឌូណេស៊ី ៣-០ ហ្វីលីពីន
២២ កក្កដា ហ្វីលីពីន ០-៣ ថៃ
២២ កក្កដា ឥណ្ឌូណេស៊ី ៣-០ វៀតណាម
២៣ កក្កដា វៀតណាម ៣-២ ហ្វីលីពីន
២៣ កក្កដា ឥណ្ឌូណេស៊ី ៣-១ ថៃ

ក្រុមជើងឯករង​ថៃ

សម្រាប់​ចំណាត់ថ្នាក់​សរុប​គឺ៖
ជើង​ឯក៖ ឥណ្ឌូណេស៊ី (ប្រាក់​រង្វាន់​១៧០០០ដុល្លារ)
ជើង​ឯក​រង៖ ថៃ (១៤០០០ ដុល្លារ)
លេខ៣៖ វៀតណាម (១១០០០ដុល្លារ)
លេខ៤៖ ហ្វីលីពីន (១០០០០ដុល្លារ)

ក្រុម​លេខ៣ វៀតណាម

សម្រាប់​ពានរង្វាន់​ឯកត្តជន វិញ​មាន៖
*Most valuable player៖ Fahri Septian Putratama (ឥណ្ឌូណេស៊ី)
*Best setter៖ Đinh Văn Duy (វៀតណាម)
*Best outside spikers៖ Anurak Phanram (ថៃ), Farhan Halim (ឥណ្ឌូណេស៊ី)
*Best middle blockers៖ Kissada Nilsawai (ថៃ), Hendra Kurniawan (ឥណ្ឌូណេស៊ី)
*Best opposite spiker៖ Steven Charles Rotter (ហ្វីលីពីន)
*Best libero៖ Tanapat Charoensuk (ថៃ)

ក្រុមលេខ៤ ឥណ្ឌូណេស៊ី

ដោយ​ឡែក​សមាជិក​ទាំង​១៤​នាក់​​របស់​ឥណ្ឌូណេស៊ី ដែល​ជួយ​ក្រុម​ក្រុម​ឈ្នះ​ជើង​ឯក​លើក​នេះ​មាន Boy Arnez Arabi, Hendra Kurniawan, Musa Bikhan, Dimas Saputra, Jordan Michael Imanuel, Jasen N. Kilanta, Doni Haryono, Fahri Septian Putratama, Muhammad Malizi, Irpan, Farhan Halim, Dio Zulfikri, Cep Indra Agustin, Prasojo ក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ចិន Jiang Jie។

សកម្មភាពប្រកួត

ដោយ​ឡែក​ក្រុម​ទាំង​៤​នឹង​បន្ត​ប្រកួត​​ជុំទី២ ស្វែង​រក​ជើង​ឯក​ទៀត ដែល​ធ្វើ​ឡើង​នៅ​ទូក្រុង Santa Rosa ប្រទេស​ហ្វីលីពីន ចន្លោះ​ថ្ងៃ​ទី២៨ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​ប្រើ​រូបមន្ត​ដូចគ្នា។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សហព័ន្ធ​បាល់ទះ​អាស៊ាន បង្កើត​ការប្រកួត​ពានរង្វាន់​នេះ លើ​ទឹកដី​របស់​ខ្លួន ស្រប​ពេល​ដែល​ការប្រកួត​ផ្នែក​នារី ធ្លាប់​ធ្វើ​ឡើង​បាន​ចំនួន​២​ឆ្នាំ​ហើយ ដោយ​ឆ្នាំ​២០១៩ និង​២០២២ ក្រុម​ថៃ ឈ្នះ​ជើង​ឯក​ទាំង​អស់៕

Share.