ឈានដល់ការប្រកួតសប្តាហ៍ទី១៣ មាន២គូនៅ​រសៀល​នេះ នឹង​ត្រូវ​បន្ត​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ដោយ​ការ​ប្រកួត ​នឹងចាប់ផ្តើមនៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣។

កម្មវិធីវប្រកួត​រសៀល​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សប្ដាហ៍ទី១៣៖​

  • សូហ្វីយ៉ាប៉ៃលិន ជួប ខេត្តបន្ទាយមានជ័យ នៅទីលានវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន វេលាម៉ោង ៣:៣០នាទីរសៀល ផ្សាយផ្ទាល់នៅលើផេក Hun Sen Cup
  • យុវជនខេត្តបាត់ដំបង ជួប ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ទីលានសាលាបឋសិក្សា នេត យ៉ង់ វេលាម៉ោង ៣:៣០នាទីរសៀល ផ្សាយផ្ទាល់នៅលើផេក BTV News
Share.