ក្លិបបាល់ទាត់ Tokushima Vortis អាយុក្រោម ១៤ឆ្នាំរបស់ជប៉ុន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងដូចជា៖
• ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៃប្រទេសកម្ពុជាជាពិសសសម្រាប់យុវជនឲ្យកាន់តែរីកចម្រើន។
• ចូលរួមក្នុងការផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការលេងបាល់ទាត់ដល់យុវជនក្នុងខេត្តសៀមរាប។
• ការចែករំលែកចំណេះដឹងផ្នែកកីឡាបាល់ទាត់ ក៏ដូចជាចំណេះដឹងទូទៅដូចជា អត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយដោយក្រុមហ៊ុន Otsuka កម្មវិធីបាល់ទាត់ និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis ដល់ក្រុមយុវជនក្នុងស្រុក និងប្អូនៗនៅតាម សាលារៀននានាក្នុងខេត្តសៀមរាប។
• ជាពិសសផ្តល់ជាក្តីសង្ឃឹម និងភាពរីករាយទៅដល់បងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង តាមរយ:បាល់ទាត់។

កន្លងទៅក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏ធ្លាប់បានបញ្ចូនយុវជនដ៏មានទេពកោសល្យចំនួន២រូបគឺ លី សូសៀ និង ហាន់ ទី ទៅហ្វឹកហាត់រយៈពេល ២សប្តាហ៍នៅប្រទេសជប៉ុនជាមួយក្លិប TOKUSHIMA VORTIS តាមរយៈកិច្ចសហការរវាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងកម្មវីធី​ POCARI SWEAT Japan Youth Dream Challenge៕

Share.