អាហារ​ឆ្ងាញ់​ ៖ សាក​ស្រមៃ​មើល​ថា​ បើ​បាន​ទៅ​ញ៉ាំ​គុយទាវ​ទឹកខ្មៅ​ នៅ​ក្នុង​ផ្ទះ​បុរាណ​បែប​ខ្មែរ​ដែល​មាន​ដើមឈើ​ធំ​ផ្ដល់​ម្លប់​ត្រឈឹងត្រឈៃ​ មាន​រុក្ខជាតិ​បៃតង​ស្រស់​ត្រកាល​ មាន​ខ្យល់​ធម្មជាតិ​ល្វើយ​ៗ​ជា​ទីមនោរម្យ​ ហើយ​ជា​ពិសេស​ទៀត​នោះ​ តម្លៃ​គុយ​ទាវ​ ១​ ចាន​មាន​តម្លៃ​ក្រោម​ ១​ ម៉ឺន​រៀល​ដែល​ចម្អិន​ដោយ​ស្នាដៃ​ចុងភៅ​លំដាប់​ទៀត​។ បើ​ចង់​បាន​បរិយាកាស​បែប​នេះ​ គួរ​តែ​ទៅ​សាក​នៅ​ «Favorite​ Coffee​»។

Favorite​ Coffee​ ជា​ហាង​អាហារ​ និង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ទួលគោក​ ហាង​មួយ​នេះ​មាន​ការ​តុបតែង​បែប​សម័យ​បុរាណ​បន្តិច​ និង​មាន​លាយឡំ​ជនបទ​បន្តិច​ ដោយសារ​តែ​ទី​នោះ​គឺ​រុំព័ទ្ធ​ដោយ​ដើមឈើ​តូច​ធំ​តែ​ម្ដង​ ប៉ុន្តែ​បើ​មើល​ពី​ក្រៅ​ទៅ​ក៏​ដូច​ជា​ផ្ទះ​អាហារ​លំដាប់​ដង្ខៅ​ដូច​គ្នា​។ នៅ​ទីនោះ​អ្ហា​! ពិត​ជា​ប្លែក​ភ្នែក​ភ្នែក​អារម្មណ៍​ ដោយសារ​តែ​ហាង​កណ្ដាល​ក្រុង​ពិត​មែន​ ប៉ុន្តែ​លាក់​ខ្លួន​ក្នុង​ផ្លូវលំ​ ហើយ​អាច​និយាយ​បាន​ថា​ការ​រៀប​ចំ​ចេញ​មក​បុរាណ​ក៏​មិន​ចោល​ សម័យ​ក៏​ទំនើប​ និង​បង្ហាញ​ពី​ការ​លើកស្ទួយ​អត្តសញ្ញាណ​ខ្មែរ​ពិត​ៗ​ រហូត​ដល់​នឹក​ស្មាន​មិន​ដល់​។

Favorite​ Coffee ក៏​បាន​បញ្ចេញ​មុខ​ម្ហូប​ថ្មី​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​គុយទាវ​ទឹក​ខ្មៅ​ ដោយ​មាន​គុយទាវ​ពិសេស​ និង​គុយទាវ​ធម្មតា​ ហើយ​ Promotion​ គុយ​ទាវ​ទឹក​ខ្មៅ​​នេះ​ គឺ​ចាប់​ពី​ ១​ចាន​ ៤០០០៛​ និង​ ៦០០០៛ ​តែ​ប៉ុណ្ណោះ​ ដោយ​បន្ត​បញ្ចុះ​តំលៃ​ចំនួន​ ៣០% ​ចាប់​ពី​ថ្ងៃទី​ ២៤​ ខែ​ កក្កដា ​រហូត​ដល់​ត្រឹម​ថ្ងៃទី​ ៣១​ ខែកក្កដា​ ឆ្នាំ២០២៣​ នេះ​។​ បើ​ទោះបី​ជា​ការ​បញ្ចុះតម្លៃ​នៅ​សល់​មិន​យូរ​ថ្ងៃ​ទៀត​មែន​ ប្រ​សិន​បាន​ទៅ​សាក​ថ្ងៃ​នេះ​ឱ្យ​ហើយ​ នោះ​នឹង​ដឹង​ថា​ គុយទាវ​ទឹក​ខ្មៅ​នៅ​ទីនេះ​គឺ​មាន​រសជាតិ​ឆ្ងាញ់​ខាប់​គ្រឿង ជាប់​ចិត្ត​តែម្ដង​។

សម្រាប់​ទីតាំង​ Favorite Coffee​ គឺ​មាន​ផ្ទះលេខ​ ៩៩ ​ផ្លូវ ​៥៤២​ សង្កាត់​បឹង​កក់​១​ ខណ្ឌ​ទួលគោក​ ព័ត៌មាន​លម្អិត​មាន​នៅ​លើ​ Facebook ​៖ Favorite​ Coffee​ Cambodia​ លេខ​ទំនាក់ទំនង​ : 011420777 ​/ 015420777​៕

Share.