ក្រុម​កីឡា​វាយកូនបាល់កម្ពុជា កំពុងត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup កម្រិត៣ ប្រចាំតំបន់​អាស៊ី/អូសេអានី Asia/Oceania Zone Group III ដែល​ជាការ​ប្រកួតធ្វើឡើងនៅទីក្រុង Colombo ប្រទេស​ស្រីលង្កា។

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាន​បញ្ជូល​កីឡាករទៅចូល​រួម​មាន​ចំនួន ៤រូបមាន​ដូច​ជា៖

  • កីឡាករ ឡុង សំនៀង
  • កីឡាករ ឃ្លាំង ពន្លក
  • កីឡាករ ឡេង សារិនរាជ
  • កីឡាករ ទេព ទីម៉ូធី

ក្នុង​ព្រឹត្តិការណ៍​ធ្វើឡើង​ ចាប់ផ្ដើមថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Colombo ប្រទេស​ស្រីលង្កា ដោយកម្ពុជា ស្ថិតនៅពូល Bមាន​ដូច​ជា៖ ហ៊្សកដានី, ម៉ាឡេស៊ី និងប្រទេស១ មកពីទ្វីបអូសេអានី។

រំលឹកថា មុន​ឈាន​ឡើងមក​ប្រកួតក្នុងកម្មវិធី Asia/Oceania Group III ដោយ​​កាលពីឆ្នាំមុន (២០២២) ក្រុម​របស់​កម្ពុជា បានប្រកួតឈ្នះ សិង្ហបុរី ២-១ នៅក្នុងកម្រិត៤ ដូច្នេះនេះជាលើកទី៦ ដែលកម្ពុជា បានលេងនៅក្នុង Davis Cup កម្រិត៣ ខណៈ ៥លើកកន្លងមកនៅឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៥, ២០១៦។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Davis Cup គឺជាការប្រកួតលំដាប់អន្តរជាតិ ដែលខ្ពស់ជាងគេ​ក្នុង​កីឡា​វាយ​កូន​បាល់បុរស ដែលមាន ៤កម្រិត ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​គ្រប់គ្រងដោយសហព័ន្ធកីឡា វាយ​កូន​បាល់អន្តរជាតិ (ITF) ហើយ​ប្រកួត​ប្រជែងជារៀងរាល់ឆ្នាំរវាងក្រុមមកពីជាង ១៤០ប្រទេសវាក៏​ត្រូវ​បានចាត់ទុកថាជា “World Cup of Tennis” ហើយ អ្នកឈ្នះនឹង​ក្លាយជាម្ចាស់​ជើងឯកពិភព​លោក៕

Share.