សិល្បៈ​ជាតិ​៖ Ariana Grande ​កំពុង​តែ​ទាក់ទង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នឹង​ Ethan Slater ដៃ​គូ​សម្ដែង​ភាពយន្ត​ Wicked ជាមួយ​គ្នា។ តើ​នេះ​ជា​ការ​ពិត​ដែរ​ទេ​?

បើ​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​បរទេស​ តារា​សម្ដែង​វ័យ​៣០​ឆ្នាំ​បាន​ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​នឹង​​តារា​សម្ដែង​ដែល​ចាប់​ដៃ​គូ​ជាមួយ​ខ្លួន​ក្រោយ​ពេល​ដែល​នាង​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​អតីត​ស្វាមី​លោក​ Dalton Gomez។​

សូមអាន៖ មនុស្ស​​ជំនិត​​៣​នាក់​​ ​​ទម្លាយ​មូលហេតុ​ពិត​ដែល​​ Arian Grande ​សម្រេច​ចិត្ត​​ចែក​ផ្លូវ​​ស្វាមី​ទើប​រៀបការ​​​​បាន​ត្រឹម​​​២​ខួប​ប៉ុណ្ណោះ​!

ប្រភព​បាន​ប្រាប់​សារព័ត៌មាន​ People ថា​ «Ariana និង​ Dalton បាន​បែក​ផ្លូវ​គ្នា​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ​។ ហើយ​ថ្មីៗ​នេះ​នាង​បាន​ចាប់ផ្ដើម​ទាក់ទង​គ្នា​ជាមួយ​នឹង​ Ethan ខណៈ​ដែល​តារា​ប្រុស​រូប​នេះ​បាន​ចែក​ផ្លូវ​ពី​ភរិយា​របស់​លោក​ដូច​គ្នា​»​​​

ប៉ុន្តែ​តំណាង​ពី​ភាគី​តារា​ទាំង​ពីរ​ដួង​បាន​បិទមាត់​យ៉ាង​ជិត​មិន​បាន​ចេញ​មក​ឆ្លើយតប​ចំពោះ​ដំណឹង​ចចាមអារ៉ាម​នេះ​នោះ​ឡើយ។ នៅ​ក្នុង​រឿង​នោះ​ Ariana សម្ដែង​ជា​តួអង្គ​ Glinda ចំណែក​ឯ​ Ethan សម្ដែង​ជា​តួអង្គ​ Bog។ ភាពយន្ត​នេះ​បាន​ចាប់​ផ្ដើម​ថត​នៅ​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​មុន​ហើយ​គ្រោង​នឹង​ចាក់​បញ្ចាំង​នឹង​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ ប៉ុន្តែ​ចំពោះ​កាល​បរិច្ឆេទ​បញ្ចាំង​ពិត​ប្រាកដ​យ៉ាង​​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​អាស្រ័យ​ដោយ​កំពុង​កើត​មាន​កូដ​កម្ម​ប្រឆាំង​នឹង​ផលិតកម្ម​ ហូលីវូដ​។

រឿងរ៉ាវ​ជីវិត​គូ​របស់​របស់​អ្នក​ទាំង​ពីរ​បាន​បែកធ្លាយ​និង​ឈាន​ដល់​ការ​តាម​ដាន​ពី​អ្នក​គាំទ្រ​និង​សាធារណជន​អាស្រ័យ​ដោយ​សារ​តែ​ការ​បង្ហាញ​ខ្លួន​របស់​នាង​នៅ​ក្នុង​ការ​ប្រកួត​តេនីស្ត​ Wimbledon កាល​ពី​ចុង​សប្ដាហ៍​ តារា​ស្រី​រូប​នេះ​មិន​បាន​ពាក់​ចិញ្ចៀន​រៀបការ​របស់​ខ្លួន​នោះ​ឡើយ​។​

តារា​ចម្រៀង​ប៉ុប​និង​អតីត​ស្វាមី​វ័យ​២៧​ឆ្នាំ​ បាន​រៀបការ​កាល​ពី​ឆ្នាំ​២០២១​ ប៉ុន្តែ​មាន​ប្រភព​ទម្លាយ​ចេញ​មក​ថា​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០២៣​ ពួក​គេ​បាន​ចែក​ផ្លូវ​ដើរ​រៀង​ខ្លួន​។

ប្រភព​ពី​ខាង​ក្នុង​បាន​ប្រាប់​កាសែត​ The New York Post ថា៖ «ពួក​គេ​បាន​សម្រេច​ចិត្ត​រួម​គ្នា​។ពួក​គេ​ចាប់​ផ្ដើម​មាន​ការ​រកាំរកូស​តាំង​ពី​មុន​ខែ​មករា​ ប៉ុន្តែ​ពួក​គេ​ចង់​រក្សា​មិត្ត​ភាព​ជា​មិត្ត​ល្អ​នឹង​គ្នា​ ព្រោះ​ពួក​គេ​គឺជា​មិត្ត​ដ៏​ល្អ​ចាប់​តាំង​ពី​ស្គាល់​គ្នា​រហូត​មក​។ ចំណែក​ឯ​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​បាន​ព្យាយាម​ការ​ពារ​ពួក​គេ​អស់​ពី​សមត្ថភាព​»

គេ​នៅ​ចាំ​បាន​ថា​ Ariana Grande និង​ Dalton Gomez បាន​លួច​រៀបការ​ស្ងាត់​ៗ​កាល​ពី​២​ឆ្នាំ​មុន​ នៅ​ Montecito California ហើយ​មាន​ភ្ញៀវ​ចូលរួម​ត្រឹម​តែ​២០​នាក់​ប៉ុណ្ណោះ​៕

ប្រភព៖ Asiapop

Share.