សិល្បៈ​អន្តរជាតិ​៖ Katy​ Perry​ ត្រូវ​បាន​ព័ត៌មាន​វាយប្រហារ​មក​លើ​រូប​នាង​ជា​ច្រើន​ណាស់​នៅ​ក្នុង​រដូវ​កាល​ថ្មី​នៃ​កម្មវិធី​«American​ Idol​» រហូត​ដល់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ នាង​នឹង​ដើរ​ចេញ​ពី​កៅអី​គណៈកម្មការ​នៅក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ផលិតករ​បាន​កាត់​ត​វីដេអូ​របស់​នាង​ឱ្យ​មើល​ទៅ​ដូច​ជា​ Judge​ ដែល​មាន​មាត់​ឆៅ​ហើយ​ត្រូវ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អ្នក​គាំទ្រ​។​

សូមអាន៖ Katy​ Perry​ ក្ដៅ​ក្រហាយ​ត្រូវ​អ្នក​រៀប​ចំ​កម្មវិធី​កាត់​ត​វីដេអូ​ខ្លួន​ក្លាយ​ជា​ Judge​ មាត់​ឆៅ​និង​ជាប់​ក្នុង​បញ្ជី​ខ្មៅ​

យ៉ាងណាមិញ​ ជា​ផ្លូវការ​នៃ​ការ​ប្រកាស​ «American​ Idol​» រដូវ​កាល​ថ្មី​នេះ​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​ហ្វេន​សប្បាយ​ចិត្ត​ឡើង​វិញ​ ខណៈ​ដែល​កម្មវិធី​បាន​ប្រកាស​ថា​ គណៈកម្មការ​ទាំង៣រូប​ ពី​រដូវ​កាល​ទី​ ៧​ នឹង​ត្រឡប់​មកវិញ​​ធ្វើ​ជា​គណៈកម្មការ​នៅក្នុង​រដូវ​កាល​ទី​ ២២ ​នេះ​ជា​ថ្មី​ម្ដង​ទៀត​។ ក្នុង​នោះ​គណៈកម្មការ​រួម​មាន​ Lionel​ Richie​, Katy​ Perry ​និង Luke​ Bryan ​ដែល​ពួក​គេ​ទាំង​ ៣នាក់ ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​នៅឆ្នាំ ​២០១៨​ ជា​ពេល​ដែល​ការ​ចាក់​បញ្ចាំង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ពី​ទូរទស្សន៍​ FOX ​ទៅ​កាន់​ទូរទស្សន៍​ ABC​ ​។

តែ​យ៉ាងណាមិញ​ សម្រាប់​អ្នកគាំទ្រ​វិញ​ពិត​ជា​រំភើប​ចិត្ត​ណាស់ ​ហើយ​គិត​ថា​ រដូវ​កាល​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​តែ​ម្ដង​សម្រាប់​ពួក​គេ​នៅ​ពេល​បង្ហាញ​វត្តមាន​គណៈកម្មការ​កំពូល​ទាំង​ ៣រូប​ខាង​លើ​នេះ​ ជាពិសេស​វត្តមាន​របស់​ Katy​ Perry​។ ម្នាក់​ៗ​សរសេរ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «រំភើប​ណាស់​ដែល​មាន​គណៈកម្មការ​ដ៏​អស្ចារ្យ​ក្នុង​រដូវ​កាល​ពី​៧​បាន​វិល​មក​វិញ​»។ មាន​អ្នក​ខ្លះ​ទៀត​ពេញ​ចិត្ត​ចំពោះ​វត្តមាន​របស់​ Katy​ Perry ​ដោយ​បាន​សរសេរ​ថា​ «Yesssss!!! ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ Katy ​Perry ​ត្រឡប់​មក​វិញ​» និង​មាន​ខ្លះ​ទៀត​សរសេរ​ថា​ «ខ្ញុំ​ស្រលាញ់​ Katy​ហើយ​សប្បាយ​ចិត្ត​ដែល​នាង​ត្រលប់​មក​វិញ​!» និងមាន​ខ្លះ​ទៀត​បញ្ចេញ​អារម្មណ៍​ក្ដៅ​ក្រហាយ​ជំនួសនាង​។

សូម​ជម្រាប​ថា​ សម្រាប់​ពិធីករ​ដែល​នឹង​ចូល​ខ្លួន​មក​ធ្វើ​ឱ្យ​កម្មវិធី​«American ​Idol​» រដូវ​កាល​ថ្មី​នេះ​មាន​ភាព​រីករាយ​យ៉ាង​ពុះ​កញ្ជ្រោល​នោះ​គឺ ​លោក ​Ryan​ Seacrest ​។ Ryan​ Seacrest​ ជា​ពិធីករ​បាន​ចូល​មក​ជំនួស​តំណែង​របស់​ពិធីករ​ល្បី​ Pat​ Sajak​ នៅ​ពេល​ដែល​លោក​បាន​ប្រកាស​អំពី​ការ​ចូល​និវត្តន៍​លែង​កាន់​កាប់​កម្មវិធី​ទូរទស្សន៍​ទៀត​នា​រដូវ​ក្ដៅ​នេះ​ រួម​ទាំង​កម្មវិធី​ហ្គេម​ទូរទស្សន៍​អាមេរិក​ដែល​មាន​ឈ្មោះ​ថា​ Wheel ​of ​Fortune​ ផងដែរ​។ កម្មវិធី​«American​ Idol​» នឹង​មាន​ចាក់​ផ្សាយ​នៅ​ដើម​ខែ ​សីហា ​ខាង​មុខ​នេះ​ហើយ​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​ ABC​៕​

Share.