ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ដែល​កញ្ញា​ លីវ ជីលី Miss Grand Cambodia បាន​ចេញ​មក​បកស្រាយ​និង​និយាយ​ពី​បញ្ហា​ដើម​ទ្រូង​របស់​កញ្ញា​ថា​​មិន​ធ្លាប់​កែកុន​នោះ​ទេ​តែ​ជា​ដើម​ទ្រូង​ធម្មជាតិ​ Original ពី​កំណើត​ ដូច​ជា​នៅ​ក្នុង​កម្មវិធី​ 3 Fun កញ្ញា​បាន​រំលឹក​ដល់​បញ្ហា​​ដើម​ទ្រូង​នេះ​សារជា​ថ្មី​ម្ដង​ទៀត​។

កញ្ញា​ លីវ ជីលី និង​កញ្ញា​ សៃ ហ្វុន​ ត្រូវ​បាន​កម្មវិធី​ 3 Fun អញ្ជើញ​ចូលរួម​ជា​តារា​កិត្តិយស​ដោយ​នៅ​ក្នុង​កម្មវិធី​ដែល​មាន​រយៈ​ពេល​ជាង​ ១ម៉ោង​នោះ​តារា​កិត្តិយស​ដែល​ជា​ Miss Grand Cambodia និង Miss Queen Cambodia បាន​ជជែក​ពី​ការ​ហ្វឹកហាត់​ ការ​ត្រៀម​ខ្លួន​ និង​ចែក​រំលែក​បទ​ពិសោធ​ផ្សេង​ៗ​ទៅ​វិញ​ទៅមក​ ជា​ពិសេស​ លីវ ជីលី ដែល​រៀម​ច្បង​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​មុន​នោះ​ក៏​ត្រូវ​បាន​សិស្ស​ប្អូន​ សៃ ហ្វុន​ សាកសួរ​ពី​សំនួរ​​ដែល​នឹង​ត្រូវ​សួរ​​ពេល​​ចូលក្នុង​បន្ទប់​សម្ភាសន៍​ជា​ដើម​។

បង្ហាញ​សមត្ថភាព​ណែនាំ​ខ្លួនជា​ Miss Grand Cambodia

ប៉ុន្តែ​រឿង​មួយ​ដែល​នៅ​តែ​ជា​ការ​ចាប់​អារម្មណ៍​សម្រាប់​មហាជន​នៅ​ឡើយ​ទោះ​ជា​សាមី​ខ្លួន​កញ្ញា​ លីវ ជីលី ធ្លាប់​បាន​ចេញ​មក​បក​ស្រាយ​ភ្លាម​ៗ​ ក្រោយ​ការ​ប្រកួត​បាន​ចប់​ហើយ​ក្ដី​ គឺ​បញ្ហា​ដើម​ទ្រូង​របស់​កញ្ញា​ ដែល​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ជា​របស់​កែ​ច្នៃ​ កែកុន​ មិន​មែន​ពី​ធម្មជាតិ​ ព្រម​ទាំង​មតិ​រិះគន់​មួយ​ចំនួន​ទៀត​។ សម្រាប់​បញ្ហា​នេះ​ កម្មវិធី​ 3 Fun ដែល​មាន​ពិធីករ​ អៀ វិច្ឆ័យ​ អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ អ្នក​នាង ផេនខេក ក៏​បាន​រំលឹក​សាកសួរ​ដោយ​ចាក់​វីដេអូ​នោះ​ដែល​បង្កើត​ឱ្យ​មាន​ពាក្យ​រិះ​គន់​ផ្សេងៗ​នោះ​​ឡើង​វិញ​ផង​ដែរ​។

ឈុត​រ៉ូប​​ស្លៀកក្នុង​ការ​ប្រកួត​ដែល​បណ្ដាល​ឱ្យ​មាន​ពាក្យ​រិះគន់​

កញ្ញា​ លីវ ជីលី​ ដែល​ពី​មុន​មក​ធ្លាប់​ធ្វើ​ការងារ​ជា​អ្នក​ចលនទ្រព្យ​មួយ​រូប​នោះ ក្រោយ​កម្មវិធី​ចាក់​វីដេអូ​ប្រៀប​ធៀប​ការ​ប្រកួត​ដំបូង​នៅ​ខ្មែរ​ និង​ការ​ប្រកួត​នៅ​ថៃ​ថា​មាន​ការ​រីក​ចំរើន​ និង​ខុស​ប្លែក​គ្នា​ច្រើន​ ជីលី​បាន​លាន់​មាត់​ខ្លួន​ឯង​ថា​ «អូយ​!​ ឃើញ​ឈុត​ទឹក​មាស​នេះ​កញ្ញា​ខ្លាច​ណាស់​» ព្រោះ​ឈុត​នេះ​រង​ការ​រិះគន់​ច្រើន​។ ទស្សនា​វីដេអូ​​រួម​គ្នា​បណ្ដើរ​ កញ្ញា​ក៏​បាន​បកស្រាយ​និង​​អះអាង​បណ្ដើរ​ដែរ​​ថា​ដើម​ទ្រូង​កញ្ញា​គឺ​ជា​ដើម​ទ្រូង​ពី​កំណើត​ ដើ​មទ្រូង​ធម្មជាតិ​ ប៉ុន្តែ​កាល​ដែល​មាន​ការ​រិះគន់​​កើត​ឡើង​បាន​ដោយ​សារ​តែ​ឈុត​នោះ​មិន​សូវ​ស៊ី​ជាមួយ​នឹង​កញ្ញា​ ម្យ៉ាង​ទៀត​ពេល​ដែល​កញ្ញា​​ទៅ​ទិញ​​ឈុត​មក​ពាក់​នោះ​ក៏​មិន​​បាន​ពាក់​សាក​មើល​ឱ្យ​បាន​ល្អិតល្អន់​ដែរ​ ដោយសារ​តែ​ប្រញាប់​ហាត់​សម​ដើ​ម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ពេក។ ​

ក្នុង​នោះ​​កញ្ញា​និយាយ​បាន​​រៀបរាប់​ទាំង​អស់​សំណើច​ខ្លួន​ឯង​ដែរ​​ថា កញ្ញា​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​ព្រោះ​ពេល​កញ្ញា​ប្រកួត​នោះ​គឺ​កញ្ញា​មិន​បាន​ដឹង​ខ្លួន​នោះ​ទេ​ លុះ​ត្រា​តែ​ចប់​កម្មវិធី​​ទើប​កញ្ញា​​បាន​ត្រលប់​​មក​មើល​វីដេអូ​វិញ​ទើប​ដឹង​ ហើយ​ក៏​បាន​ឃើញ​មាន​ការ​រិះគន់​ច្រើន​​គួរ​សម​ផង​ដែរ​ ដោយ​មាន​អ្នក​ខ្លះ​និយាយ​ថា​ តិច​ផ្ទុះ​ទៅ​ត្រូវ​មុខ​គណៈកម្មការ​ អ្នក​ខ្លះ​ទៀត​ថា​ លោត​ផ្លោត​ៗ​ជា​ដើម​ ប៉ុន្តែ​កញ្ញា​នៅ​តែ​អះអាង​ដដែល​ថា​ដើម​ទ្រូង​កញ្ញា​មិន​មាន​ការ​កែកុន​ណា​មួយ​នោះ​ឡើយ​គឺ​ធម្មជាតិ​១០០​ភាគ​រយ​។ [​ទស្សនា​ក្នុង​កម្មវិធី​ 3 Fun ចាប់​ពី​នាទី​ទី ​២៣.១២ តទៅ​ ]

ស្ដាប់​តាម​ការ​បកស្រាយ​របស់​កញ្ញា​ លីវ ជីលី ម្ដង​ជា​ពីរ​ដង​ហើយ​ ​អ្នក​ដែល​ធ្លាប់​បាន​រិះគន​់​ដើម​ទ្រូង​កញ្ញា​ប្រហែល​ជា​​លែង​រិះគន់​ ទៀត​ហើយ​ ព្រោះ​កញ្ញា​បញ្ជាក់​ហើយ​ថា​ ដោយ​សារ​តែ​ទិញ​ឈុត​មក​ស្លៀក​មិន​បាន​ពិនិត្យ​ឱ្យល្អិតល្អន់​ព្រោះ​តែ​ប្រញាប់​ពេក។ សម្រាប់​រឿង​កញ្ញា​ លីវ ជីលី​ ក៏​ជា​ឧទាហរណ៍​មួយ​ល្អ​ដែរ​សម្រាប់​មិត្ត​នារី​ក្នុង​​ការ​ជ្រើសរើស​ឈុត​ស្លៀក​ពាក់​ ត្រូវ​តែ​មាន​​ការ​ប្រុងប្រយ័ត្ន​ព្រោះ​ឈុត​ខ្លះ​លើក​រាសី​ តែ​ឈុត​ខ្លះ​ពាក់​ទៅ​អាច​នាំ​បញ្ហា​ដល់​អ្នក​ពាក់​ក៏​ថា​បាន​ដែរ​៕ ​

ទស្សនា​វីដេអូ​សម្ភាសន៍​ពេញ​ពី​កម្មវិធី​ 3​ Fun ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.