ក្រុមបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជា​ក្រុម​ទី២ នៅ​កម្ពុជា ដែល​បាន​ប្រកាស​ពី​កីឡាករ​សមាជិក​បរទេស​​របស់​ខ្លួន​ ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ ខណៈ​ក្រុម​បាល់ទះ​វិសាខា ជា​ក្រុម​ដំបូង​គេ ដែល​បាន​ប្រកាស​សមាជិក​កីឡាករ​បរទេស។

កីឡាករបរទេស​ទាំង​៣នាក់ថ្មីរបស់ក្រុមបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

បើ​តាម​លោក សោម ចំណាប់ គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ពេល​ថ្មីៗ​ថា កីឡាករ​បរទេស​ទាំង​៣នាក់​របស់​ក្រុម​លោក មាន៖
​១.MENDES មកពី​ប្រទេស​គុយបា
២.ហ្វាម ថយឃឿង មកពី វៀតណាម
៣.ត្រឹង អាញ់ទូ មកពី វៀតណាម

លោក​បន្ត​ទៀត​ថា​ការ​បន្ថែម​សមាជិក​របស់​ក្រុម គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា (Sar Sokha Volleyball Challenge Cup 2023) ដែល​​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​​ដើម​ខែ​សីហា ខាង​មុខ៕

Share.