ព្រឹត្តិការណ៍ការប្រកួត Asian Games 2022 តែលើកមកធ្វើនៅឆ្នាំ២០២៣ នេះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។

លទ្ធផលការចាប់ឆ្នោត

សម្រាប់វិញ្ញាសារបាល់ទះផ្នែកនារីវិញ ក៏បានចាប់ឆ្នោតបែងចែងពូលរួចស្រេចផងដែល ដោយក្នុងនោះមាន១៣ប្រទេសចូលរួមប្រកួត ប៉ុន្តែបាល់ទះនារីកម្ពុជា មិនបានចូលរួមនោះទេ។

លទ្ធផលការចាប់ឆ្នោត

សូមបញ្ជាក់ថា ពានរង្វាន់ 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូងដល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលនោះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែលកម្ពុជាបានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកាលនោះកម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ។

Share.