លទ្ធផលចាប់ឆ្នោតនៃពានរង្វាន់ Asian Games ឆ្នាំ២០២២ ដែលលើកមករៀបចំនៅឆ្នាំ ២០២៣ ដោយសារវិបត្តិជំងឺកូវីដ-១៩ (COVID-19) គឺក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល C ជាមួយកូរ៉េខាងជើង និងសិង្ហបុរី។

ពានរង្វាន់ 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូងដល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ខណៈនេះគឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តដែលក្រុមជម្រើសជាតិនារីកម្ពុជា ចូលរួមពានរង្វាន់កម្រិតទ្វីបមួយនេះ៕

Share.