«ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី»​និង​«ក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការឧបត្ថម្ភ នៅសណ្ឋាគារ ត្រេប. ព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្ដដា ឆ្នាំ២០២៣។

គោលបំណងនៃ MOU គឺដើម្បីឱ្យក្រុមហ៊ុនទាំងពីរចូលរួមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញក្របខណ្ឌក្នុងវិស័យអភិវឌ្ឍន៍បាល់ទាត់ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

ខណ:ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចង់ក្លាយជាម្ខាស់ឧបត្ថម្ភយូរអង្វែងរបស់ CPL ដើម្បីគាំទ្រដល់ផែនការរបស់ CPL ដែលបន្ត និងបន្តទៅទៀតជាមួយលីគបាល់ទាត់កម្ពុជា។

គោលដៅចម្បងរបស់ CPL គឺបង្កើនស្តង់ដារគុណភាពនៃក្លិបជាតិឱ្យក្លាយទៅជាក្លិបអាជីពស្ដង់ដារក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជាជំហានថ្មីមួយ និងជាចំណុចអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានអ្នកវិនិយោគកាន់តែច្រើនដូចជា គ្រុឌ នៅក្នុង CPL ខណៈដែលអ្នកវិនិយោគកាន់តែច្រើន ដែលធ្វើលីគបាល់ទាត់កាន់តែប្រសើរនឹងអាចផលិតគុណភាពកីឡាករជម្រើសជាតិកាន់តែច្រើនឡើង ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានសេចក្ដីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឧបត្ថម្ភផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក SATOSHI SAITO នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការចូលរួមឧបត្ថម្ភនេះ នឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែលេចធ្លោខ្លាំងក្លានៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយយើងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា នៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡា ដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជាក្នុងប្រកួតនៅលើទីលានប្រកបដោយភាពជឿជាក់៕

Share.