នៅក្នុងពិធីបង្ហាញឯកសណ្ឋានថ្មីនៃក្រុមទាំង១០ នៃពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣-២០២៤ នៅសណ្ឋាគារ ត្រេប. (TRIBE Phnom Penh) ព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្ដដា ឆ្នាំ២០២៣។

ក្រុមទាំង១០ សម្រាប់លីគកំពូលរដូវកាល ២០២៣-២៤ មានដូចជា៖ ភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ, ព្រៃវែង និង ISI ដង្កោសែនជ័យ។

នៅរដូវកាល ២០២៣-២៤ នេះលីគកំពូលកម្ពុជា អនុញ្ញាតឲ្យក្លិបចុះឈ្មោះកីឡាករបរទេស ៦នាក់ ហើយអាចដាក់ឲ្យលេង ៥នាក់លើទីលាន ក្នុងនោះមានម្នាក់ត្រូវតែជាសមាជិកអាស៊ី AFC និងម្នាក់ទៀតត្រូវជាសមាជិកអាស៊ាន (AFF)។

សម្រាប់រូបមន្ដវិញ CPL បានកំណត់ការប្រកួតជា ២ដំណាក់កាល រួមមានដំណាក់កាលទី១ គឺជាការប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ និងដំណាក់កាលទី២ គឺជាការប្រកួតរវាងក្រុម Top4 (៤ក្រុមចុងក្រោយ) មានន័យថា ក្រុមឈរលេខ១ ដល់ក្រុមឈរលេខ៤ ចំនួន១ជុំ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯកតែម្ដង។

សម្រាប់ការប្រកួតបើកឆាក នៃពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣-២០២៤ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤ ដោយមាន ១៤២ប្រកួត។

កម្មវិធីប្រកួតសប្ដាហ៍ទី១៖
៥ សីហា ២០២៣៖
-វិសាខា ប៉ះ គិរីវង់សុខសែនជ័យ
-ព្រៃវែង ប៉ះ ណាហ្គាវើលដ៏

៦ សីហា ២០២៣៖
-កងយោធពលខេមរភូមិន្ទ ប៉ះ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ បឹងកេត
-ISI ដង្កោសែនជ័យ ប៉ះ អង្គរថាយហ្គឺរ៕

Share.