ខ្សែការពារ ទេស សម្បត្តិ បានសម្ដែងអារម្មណ៍សប្បាយចិត្ត ដែលការប្រកួត Cambodian Premier League រដូវកាល ២០២៣-២៤ ជិតវិលត្រលប់មកវិញ ខណ:រូបគេបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតពានរង្វាន់ Cambodian Super Cup 2023 នាចុងសប្ដាហ៍នេះ។

វិសាខា ​​ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ នឹងត្រូវជួប ភ្នំពេញក្រោន ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ​ឆ្នាំ​២០២២ ដើម្បីដណ្តើមពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៣ នៅអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៦:០០ នាទីល្ងាច។

រលឹកថា ក្រុម​បាល់ទាត់​ភ្នំពេញក្រោន បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់ Cambodian Super Cup 2022 ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League ក្រោយ​យក​ឈ្នះ​លើ​ក្រុម​វិសាខា ដោយ​លទ្ធផល ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ៕

ខាង​ក្រោម​ជា​វីដេអូ​នៃ​កិច្ច​សម្ភាសន៍​ទាំង​ស្រុក​របស់​ខ្សែការពារ ទេស សម្បត្តិ៖

Share.