ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បានបញ្ជប់ការប្រកួតសប្តាហ៍ទី១៣ហើយ កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ ស្របពេលដែលកាតបានចេញពីហោបៅពីសំណាក់លោកអាជ្ញាកណ្តាលចំនួន ២៩រូបផ្សេងគ្នា សរុប ២០៧កាត ខណៈក្រុមព្រះវិហារ គឺជាក្រុមដែលទទួលបានកាតច្រើនជាងគេសរុបចំនួន ១៩សន្លឹក ក្នុងនោះមានកាតក្រហមចំនួន ១សន្លឹកផងដែរ។

ខាងក្រោមនេះជាក្រុមដែលទទួលបានកាតគិតត្រឹមសប្តាហ៍ទី១៣

ព្រះវិហារអែហ្វស៊ី កាតសរុប ១៩សន្លឹក​ ក្រហម១សន្លឹក
សូហ្វីយាប៉ៃលិន កាតសរុប ១៨សន្លឹក​ ក្រហម១សន្លឹក
ឈើតុំ ពោធិ៍សាត់ កាតសរុប ១៧សន្លឹក​
យុវជនបាត់ដំបង កាតសរុប ១៦សន្លឹក​ ក្រហម១សន្លឹក
សៀមរាប កាតសរុប ១៤សន្លឹក​ ក្រហម១សន្លឹក
ស្វាយរៀង កាតសរុប ១៤សន្លឹក​ ក្រហម១សន្លឹក
អយក កំពង់ស្ពឺ កាតសរុប ១៣សន្លឹក​ ក្រហម១សន្លឹក
បន្ទាយមានជ័យ កាតសរុប ១៣សន្លឹក​
ស្វាយរៀង កាតសរុប ១៣សន្លឹក​
មណ្ឌលគិរី កាតសរុប ១៣សន្លឹក​
កំពង់ចាម កាតសរុប ១២សន្លឹក​ ក្រហម២សន្លឹក
កំពតអហ្វស៊ី កាតសរុប ១១សន្លឹក​
ខេត្តកែប កាតសរុប ១០សន្លឹក​ ក្រហម១សន្លឹក
ខេត្តកណ្តាល ​កាតសរុប ៩សន្លឹក​ ក្រហម២សន្លឹក
សន្តិភាពកំពង់ធំ កាតសរុប ៧សន្លឹក​ ក្រហម១សន្លឹក
អធិរាជដ៏វ័ឦសាន កាតសរុប ៧សន្លឹក​
ព្រះសីហនុ កាតសរុប ៦សន្លឹក​
ឧត្តរមានជ័យ កាតសរុប ៥សន្លឹក​
កំពង់ឆ្នាំង កាតសរុប ៥សន្លឹក​
ភ្នំពេញហ្គាឡាក់ស៊ី កាតសរុប ៤សន្លឹក​
ខេត្តត្បូងឃ្មុំ កាតសរុប ៤សន្លឹក៕

លទ្ធផលការប្រកួតសប្តាហ៍ទី១៣

Share.