ព្រះសីហនុ៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកបានស្រកចុះបន្តិចគិតមកដល់ វេលាម៉ោង៦និង១០នាទី ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣ស្ថានភាព (ស្រកក្រោមស្ពាន ) ទាបជាងផ្លូវជាតិ ៤តឹក។


គួររំលឹកផងដែរថាកាលពីថ្ងៃទី 30 ខែកក្កដាឆ្នាំ 2020 ទឹកនៅចំណីស្ពានគ្រប់ទីស្ថិតនៅស្រុកកំពង់សិលានេះមានកម្ពស់កើនឡើងរហូត 8 ទឹកលើផ្លូវជាតិដោយ ហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល ៥៥០ម៉ែត្រ រីឯអាកាសធាតុមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ។ ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង បានបិតទាំងរថយន្តតូច ធំ ផ្អាកធ្វេីដំណេីរទៅមកជាបណ្តោះអាសន្ន។


សូមបញ្ជាក់ថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលេីផ្លូវជាតិខាងលេីនេះ ពុំបណ្តាលឲ្យមានផលប៉ះពាល់ឫខូចខាតដល់សម្ភាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡេីយ។ ចំពោះមុខក្រុមបញ្ជាការដ្ឋានការពារកោះឆ្នេរ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច លីន បានយកអូប័រមកចំនួន ០៦ គ្រឿង ដេីម្បីជួយធ្វើការសម្រួលចម្លងអ្នកដំណេីរទៅមក ។ឱ្យមានការចូលរួមពីរកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ចុះគោលដៅជួយ សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការបន្ត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.