កំពត ៖ ទឹកភ្លៀងជន់លិច ភូមិចំនួន២ មានភូមិកំពង់ត្រាចទី២ ភូមិដើមចារ ក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បង្កផលប៉ះពាល់ផ្ទះសម្បែង ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។

មកដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះស្ថានភាពទឹក នៅចំណុចខាងលើ មិនទាន់ស្រកនៅឡើយទេ ។ ទន្ទឹមនឹងនេះ អាជ្ញាធរ សមត្ថកិច្ច បានចុះទៅប្រចាំដើម្បីជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ តាតុសែនជ័យ

Share.