ព្រះវិហារ ៖ ដោយមានភ្លៀងធ្លាក់បន្តបន្ទាប់ នៅព្រំដែន កម្ពុជា ថៃ ឡាវ ត្រង់ចំណុចមុំបី ដែលមានសភាពខ្លាំង ធ្វើឲ្យទឹកភ្លៀងជន់លិច ផ្ទះសម្បែងពលរដ្ឋ ដំណាំ ផ្លូវ នៅភូមិសែនរុងរឿង១ , រុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

គិតមកដល់ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទឹក នៅជន់ដដែល លិចផ្លូវ ផ្ទះ សាលារៀន ហើយទឹកនឹងចាប់ផ្តើមស្រកទៅវិញ ពេលដែលឈប់ភ្លៀង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.