ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Alen Stajcic បានធ្លាក់ចេញពីការប្រកួតជម្រុះក្នុងពូល A ក្រោយរងបរាជ័យក្រោមថ្វីជើងន័រវេស ក្នុងលទ្ធផល ៦-០ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣។ ដោយឈរលេខរៀងទី៤ ​ឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ។

ខណ:ក្រុមជម្រើសជាតិនារីវៀតណាម ក៏បានធ្លាក់ចេញពីការប្រកួតជម្រុះក្នុងពូល FIFA Women World Cup 2023 បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងលទ្ធល ២-០ ឈរលេខ៤ ពូល E ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត មានសូន្យពិន្ទុ។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ដោយមាន៣២ក្រុមចូលរួម បែងចែកជា៨ពូល នៅលើ១០ទីលាន ក្នុងចំណោម៩ទីក្រុងផ្សេងគ្នា។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ហើយខាងក្រោមនេះគឺជាក្រុមទាំង៣២ ដែលបែងចែកជា៨ពូល ខណ:ហ្វីលីពីន វៀតណាម គឺជាក្រុមអាស៊ាន ២ប៉ុណ្ណោះដែលបានឡើងទៅលេង World Cup។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ មានអាយុកាល៣២ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯអាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុន ១លើកដូចគ្នា៕

Share.