ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៤ហើយ ខណៈរសៀលនេះមាន​ការ​ប្រកួត​ចំនួន​២គូ លើ​២​ទីលានផ្សេងគ្នា។

មុនប្រកួត​សប្ដាហ៍ថ្មី នៅរសៀលនេះ មកចាប់​អារម្មណ៍​ រឿងសំខាន់​ៗ​មួយ​ចំនួន ដូច​ខាង​ក្រោម៖

  • ភ្នំពេញហ្គាឡាក់ស៊ី និងត្បូងឃ្មុំ ជា​ក្រុមមិន​ទាន់​ស្គាល់​បរាជ័យ​ដូច​គ្នា​ ឆ្លងកាត់​ ៥ប្រកួត និងឈរ​នៅ​កំពូល​តារាង​
  • អយក កំពង់​ឆ្នាំង រក​បាន ២០គ្រាប់ និងអយក ត្បូងឃ្មុំ រក​បាន ១៦គ្រាប់ ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ក្នុង​ចំណោម​គ្រាប់​បាល់សរុប ២០៧គ្រាប់
  • ខេត្តកណ្ដាល ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​សោះ ឆ្លងកាត់ ៥ប្រកួត ចាញ់​ទាំង ៥ប្រកួត​មាន ០ពិន្ទុ
  • កីឡាករ ស៊ំ ព្រហស្បតិ៍្តសិទ្ធ របស់កំពង់ធំ និងកីឡាករ កាយ ប៉ូស របស់សៀមរាប រក្សា Clean Sheets បាន​ ៣លើកមុនគេ ក្នុង​ចំណោម ១៩លើក
  • វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ប្រកួតបាន ៣លើក មានចំនួនអ្នកចូលទស្សនាផ្ទាល់ ៥ ៧៤៨នាក់ ខណ:ទីលានឈើតុំ ប្រកួតបាន ២លើកមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាគេ ៣ ៧២០នាក់ ឆ្លងកាត់ ៥៣ប្រកួត មានអ្នកទស្សនាផ្ទាល់សរុប កើនដល់ ៣ ០៤០៥នាក់
  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៨គ្រាប់ និង​កីឡាករ ខុម ពិសិដ្ឋ ចំនួន ៦គ្រាប់ ក្នុង​ចំណោម​គ្រាប់បាល់សរុប ២០៧គ្រាប់
  • ព្រះវិហារ អេហ្វស៊ី ទម្លាក់សូហ្វីយ៉ាប៉ៃលិន ឡើងឈរតំណែងជាក្រុម​ដែល​ទទួល​បាន​កាត​ពិន័យច្រើនជាងគេ ចំនួន ១៩កាត ក្រហម១ ខណ:សូហ្វីយ៉ាប៉ៃលិន ចំនួន ១៨កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ២១៧កាត
  • កីឡាករ ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន បន្តតំណែងជាកីឡាករទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១៨០កាត
  • អាជ្ញាកណ្ដាល ស៊ន រីហ្សែល ដឹកនាំបាន ២ប្រកួត ចាយកាតច្រើនជាងគេ ចំនួន ២០កាត ក្រហម ១ ក្នុងចំណោមកាតសរុប ចំនួន ២១៧កាត

កម្មវិធីប្រកួត នៅសប្ដាហ៍ទី១៤ រសៀលនេះ៖

តារាងចំណាត់ថ្នាក់ ចប់សប្ដាហ៍ទី១៣៖

Share.