សិល្បៈ​ជាតិ​៖ នៅ​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ Miss Grand Cambodia 2022 កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹង​ត្រូវ​ផ្ទេរ​តំណែង​នឹង​មកុដ​ឱ្យ​​ម្ចាស់​ថ្មី​ យ៉ាង​ណា​មិញ​នៅ​​រាត្រី​ដ៏​អស្ចារ្យ​នោះ​ មាន​ដំណឹង​លេច​ឮ​មក​ថា​អ្នក​គាំទ្រ​ Queen រូប​នេះ​នឹង​ប្រមូល​ផ្ដុំ​គ្នា​មក​ផ្ដល់​កម្លាំង​ចិត្ត​និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​។

យោង​តាម​រយៈ​ផេក​ Universe Pageant ដែល​ជាផេក​តាម​ដាន​ ផ្សព្វផ្សាយ​ និង​គាំទ្រ​វិស័យ​ប្រកួត​​សម្រស់​ដ៏​​សកម្ម​របស់​កម្ពុជា​បាន​ចែក​រំលែក​រឿង​រ៉ាវ​ដ៏​ល្អ​​នេះ​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០២៣ កន្លង​​ទៅ​នេះ​។

សារព័ត៌មាន​ត្រយង​​ សូម​លើក​យក​ការ​បង្ហោះ​របស់​ផេក​ Universe Pageant ទាំង​ស្រុង​ មក​ផ្សាយ​ជូន​ជ្រាប​​ដូច​ខាង​ក្រោម​នេះ​

«💥Admin ​លឺ​ដំណឹង​មក​ថា​នៅ​ថ្ងៃ​ ​Final​ ​របស់​ ​Miss​ ​Grand​ ​Cambodia​ ​2023​ ​👑🇰🇭 ​Fan​ ​Club​ ​របស់​Queen​ ​Pich Votey Saravody ​ដែល​ជា​ជនជាតិ​ថៃ​🇹🇭​ទាំង​អស់​នោះ​ ​ពួក​គាត់​នឹង​​​អញ្ជើញ​​មក​​កាន់​​ប្រទេស​​កម្ពុជា​​ដេីម្បី​ធ្វេីការ​គាំទ្រ​ ​និង​មក​ទស្សនា​ការ​ផ្ទេរ​​តំណែង​មកុដ​ជា​លេីក​ចុងក្រោយ​របស់​​idol​ ​របស់​ពួក​គាត់​នា​ពេល​ខាង​មុខ​នេះ​។​»​

Share.