អាហារ​តំបន់​៖ ស៊ុប​មួយ​ចាន​ដែល​មាន​ពណ៌​សម្បុរ​ខ្មៅ​ មើល​ទៅ​ឃើញ​មាន​តែ​ សាច់​គោ​ គ្រឿង​ក្នុង​គោ​ ស្បែក​គោ​ ទំពាំង​ ដែល​បាន​រំងាស់​យ៉ាង​ផុស​សាច់​នោះ​ ត្រូវ​បាន​អ្នក​រតនគិរី​ហៅ​ឈ្មោះ​ថា​ «ចា​ណាង​» ជា​ម្ហូប​ខ្មែរ​មួយ​ប្រភេទ​បង្កើត​ឡើង​ដោយ​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​។

អ្នក​ទាំង​អស់​គ្នា​ធ្លាប់​តែ​លឺ​គេ​ថា​ត​ៗ​គ្នា​ថា​ ទឹក​ស៊ុប​ «ចា​ណាង​» គឺ​ត្រូវ​បាន​ផលិត​ចេញ​ពី​លាមក​ខ្ចី​របស់​សត្វ​គោ​ ប៉ុន្តែ​ត្រយង​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​វិញ​ថា​ ម្ហូប​មួយ​មុខ​នេះ​មាន​រុក្ខជាតិ​ម្យ៉ាង​ហៅ​ថា​ស្លឹក​សណ្ដែក​ខ្មោច​ ឬ​ស្លឹក​ចាណាង​ ធ្វើ​ឱ្យទឹក​ស៊ុប​នេះ​មាន​ក្លិន​ធ្ងន់​ និង​រសជាតិ​ដិត​ ហើយ​ផ្ដល់​ប្រូតេអ៊ីន​ថាមពល​ដល់​អ្នក​ពិសា​​បាន​យ៉ាង​ច្រើន​។

ការ​ទទួល​អាហារ​មិន​ត្រឹម​តែ​គិត​អំពី​ភាព​ឆ្អែត​តែ​មួយ​មុខ​នេះ​ទេ​ យើង​ក៏​ត្រូវ​គិត​អំពី​សុខភាព​យើង​ដូចគ្នា​។ សម្រាប់​ចាណាង​នៅ​ក្នុង​ហាង​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​រសជាតិ​ដើម​ពី​រតនគិរី​ដែល​ផ្ដល់​ឱ្យ​អ្នក​ទទួលទាន​មាន​អារម្មណ៍​ស្រស់​ស្រាយ ​និង​ត្រជាក់​ក្នុង​ខ្លួន​ជាដើម​។ អីចឹង​កុំ​ភ្លេច​មក​សាក​ទាំងអស់​គ្នា​យ៉ាង​ហោច​ឱ្យ​បាន​ម្តង​ ដើម្បី​ស្គាល់​ «ចាណាង»​ រសជាតិ​ដើម​ពិត​ៗ​។​

ហាង​នេះ​មាន​ឈ្មោះ​ថា​ «ផ្ទះ​ចាណាង​» ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​៖ 096 ​630​ 8009​៕

Share.