ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៤ហើយ ដោយភ្នំពេញហ្គាឡាក់ស៊ី ឈ្នះកំពត ខណ:ខេត្តកំពង់ស្ពឺ ចាញ់ខេត្តព្រះសីហនុ។

លទ្ធផលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣
– ភ្នំពេញហ្គាឡាក់ស៊ី ៥-២ កំពត អេហ្វស៊ី នៅទីលានវិទ្យាល័យ ច្បារអំពៅ
– អយក ខេត្តកំពង់ស្ពឺ ១-២ ខេត្តព្រះសីហនុ នៅទីលានវិទ្យាល័យ កំពង់ស្ពឺ។

កម្មវិធីការប្រកួតថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣
– ខេត្តកណ្តាល ប៉ះ ខេត្តកំពង់ចាម នៅទីលានវិទ្យាល័យ ទេពប្រណម្យ
– ខេត្តស្វាយរៀង ប៉ះ ខេត្តត្បូងឃ្មុំ នៅទីលានវិទ្យាល័យ ស្វាយរៀង។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Share.