បើកឆាក​ថ្ងៃទី១ ៦គូ នឹងជួបគ្នានៅថ្ងៃនេះ ក្នុងការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ ធ្វើ​ឡើងនៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក​ចាប់​ពីវេលា​ម៉ោង ០៩:០០​នាទី​ព្រឹកតទៅ នឹង​បើក​ឲ្យ​ចូល​រួម​ទស្ស​នា​ដោយសេរី។

ខាងក្រោមនេះគឺតារាងកម្មវិធីប្រកួត​ចំនួន ៦គូ នៅថ្ងៃនេះ៖

ចំពោះសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម ចែក​ចេញ​ជា ២ពូល​មាន៖

​ពូល A៖ ១.ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ២.ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៣. សមាគមកីឡាបាល់ទះវិសាខា ៤.ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ៥.ក្លិបកីឡាបាល់ទះបញ្ហាការដ្ឋានអង្គរក្ស។

ពូល B៖ ១. ក្លិបកីឡាបាល់ទះខេត្តតាកែវ ២. ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្ត​ព្រះសីហនុ ៣. ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤. ក្លិបកីឡាបាល់ទះ ស្នង ការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ កម្មវិធីប្រកួតប្រ​ព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣៕

Share.