កីឡាករ កីឡាការិនីហែលទឹកកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ១៥គ្រឿង (មេដាយមាស ០៦គ្រឿង ប្រាក់ ០៦គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង) ពីការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

មេដាយសរុបដែលអត្តពលិកហែលទឹករបស់ក្រសួងមហាផ្ទៃដណ្តើមបាន រួមមាន៖

១. កីឡាការិនី សុខ វល័ក្ខ ដណ្តើមបានមេដាយមាស ០៤គ្រឿង និងមេដាយប្រាក់ ០១គ្រឿង
២. កីឡាករ ហែម ប៉ុច ដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០៣គ្រឿង
៣. កីឡាករ លឹម កែវឧត្តម ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង

សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន កីឡាករ ២រូប កីឡាការិនី ១រូប និងគ្រូបង្វឹកម្នាក់ នៃប្រភេទវិញ្ញាសាកីឡាហែលទឹក ឱ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍កីឡា World Police & Fire Games 2023 ​ធ្វើឡើង​ពីថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣​​៕

Share.