ក្រុមកីឡាករ កីឡាការិនីការ៉ាតេកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង (មេដាយមាស០៣គ្រឿង ប្រាក់០៣គ្រឿង និងសំរឹទ្ធ០២គ្រឿង) ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡា នគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

កីឡាករ កីឡាករិនីដែលជាជ័យលាភីដណ្តើមមេដាយជូនជាតិមាតុភូមិ មានដូចជា៖

១. កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ

  • មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឡើង ប្រភេទទម្ងន់ក្រោម៧០គីឡូក្រាម
  • មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង
  • មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង


២.កីឡាការិនី ស៊ឹម ស្រីនីន

  • មេដាយមាស ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជននារី អាយុ១៨ឆ្នាំឡើង
  • មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង


៣.កីឡាការិនី ផុន គិមស្រៀង

  • មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម
  • មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង


៤.កីឡាករ តក់ ពិចិត្រ

  • មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម
  • មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង

៥.កីឡាករ កាក់ សីលាបញ្ញា

  • មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ប្រភេទទម្ងន់៨៥គីឡាក្រាមឡើង
  • មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង

សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីការ៉ាតេ ចំនួន០៦រូប ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023 ដែល​បាន​ធ្វើឡើង​ចាប់ពីថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣​​៕

Share.