ខេត្តត្បូងឃ្មុំ បន្តរក្សាកំណត់ត្រាមិនចាញ់​សោះ​ឆ្លងកាត់ ៦ប្រកួត​មក ខណ:កំពង់ចាម ឈ្នះកណ្ដាល បន្ទាប់​ពី​បញ្ចប់​ការប្រកួត​សប្ដាហ៍ទី១៤ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ ។

លទ្ធផលប្រកួតថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣៖

  • ខេត្តស្វាយរៀង ១-៥ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅទីលានវិទ្យាល័យ ស្វាយរៀង
  • ខេត្តកណ្ដាល ១-៣ មន្ទីរ អយក ខេត្តកំពង់ចាម នៅទីលានវិទ្យាល័យ ទេពប្រណម្យ

ដូច​នេះ ខេត្តត្បូងឃ្មុំ ឆ្លងកាត់​៦ប្រកួត​បញ្ចប់​នៅ​ថ្ងៃ​នេះ​ឈ្នះទាំង ៦ប្រកួត ស៊ុតបញ្ចូលទីកូប្រកួតបាន ១៦គ្រាប់ មាន ១៨ពិន្ទុពេញ ឈរកំពូល​តារាងពូល ខ។

លទ្ធផលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣៖

  • ភ្នំពេញហ្គាឡាក់ស៊ី ៥-២ កំពត អេហ្វស៊ី នៅទីលានវិទ្យាល័យ ច្បារអំពៅ
  • អយក ខេត្តកំពង់ស្ពឺ ១-២ ខេត្តព្រះសីហនុ នៅទីលានវិទ្យាល័យ កំពង់ស្ពឺ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូលមាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Share.