ប្រកួត​ថ្ងៃទី៣ នៃកាប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នៅថ្ងៃនេះមាន ៤គូ​ទៀត នឹងជួបគ្នាធ្វើ​ឡើងនៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក​ចាប់​ពីវេលា​ម៉ោង ១២:០០​នាទីថ្ងៃត្រង់តទៅ ការប្រកួតនឹង​បើក​ឲ្យ​ចូល​រួម​ទស្ស​នា​ដោយសេរី។

ខាងក្រោមនេះគឺតារាងកម្មវិធីប្រកួត​ចំនួន ៤គូ នៅថ្ងៃទី០៤ សីហា នេះ៖

លទ្ធផល​ប្រកួតថ្ងៃទី០៣ សីហា មានដូច​ខាង​ក្រោម៖

កងពលធំអន្តរាគមន៍លេខ៣ ៣-១ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (២០-២៥,២៥-១៩,២៥-១៦,២៥-១៧)

បញ្ជាការដ្ឋានអង្គរក្ស ៣-១ រដ្ឋបាលរាជធានីភ្នំពេញ (៣២-៣០,១៦-២៥,២៥-២០,២៥-២០)

ក្លិបបាល់ទះរិទ្ធីសែនកីឡាខេត្តកំពង់ឆ្នាំង ១-៣ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (២៥-២១,១៧-២៥,២៣-២៥,២២-២៥)

ក្លិបកីឡាបាល់ទះខេត្តតាកែវ ១-៣ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហន (១៨-២៥,១៦-២៥,២៥-២៣,២០-២៥)

សមាគមកីឡាបាល់ទះវិសាខា ៣-១ រដ្ឋបាលរាជធានីភ្នំពេញ(២៥-២១,២៥-១៨,២៣-២៥,២២-២៥,១៥-១៣)

កងពលធំអន្តរាគមន៍លេខ៣ ០-៣ បញ្ជាការដ្ឋានអង្គរក្ស(២៣-២៥,១៦-២៥,២៥-២៧)

ចំពោះសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម ចែក​ចេញ​ជា ២ពូល​មាន៖
ពូល A៖ ១.ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ២.ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៣. សមាគមកីឡាបាល់ទះវិសាខា ៤.ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ៥.ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។

ពូល B៖ ១. ក្លិបកីឡាបាល់ទះខេត្តតាកែវ ២. ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្ត​ព្រះសីហនុ ៣. ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤. ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ កម្មវិធីប្រកួតប្រ​ព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣៕

Share.