ក្រុមខេត្តត្បូងឃ្មុំ ឈរកំពូលតារាងជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេចំនួន ២១គ្រាប់ តាម​ពី​ក្រោយដោយ កំពង់ឆ្នាំង និងភ្នំពេញហ្គាឡាក់ស៊ី ចំនួន ២០គ្រាប់​ ក្នុង​ចំណោម​គ្រាប់​បាល់​សរុបចំនួន ២២៧គ្រាប់ នៃ​ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី១៤។

ខាងក្រោម​នេះ ជាតារាងចំណាត់​ថ្នាក់​ក្រុម​ដែល​រក​គ្រាប់បាល់បានច្រើនជាងគេ ក្រោយ​បញ្ចប់​ការប្រកួតសប្ដាហ៍ទី១៤៖

  • អយក ត្បូងឃ្មុំ រកគ្រាប់បាលបាន ២១គ្រាប់
  • អយក កំពង់ឆ្នាំង រកគ្រាប់បាលបាន ២០គ្រាប់
  • ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាលបាន ២០គ្រាប់
  • អយក កំពង់ចាម រកគ្រាប់បាលបាន ១៧គ្រាប់
  • ស្វាយរៀង រកគ្រាប់បាលបាន ១៦គ្រាប់
  • សន្តិភាពកំពង់ធំ រកគ្រាប់បាលបាន ១៣គ្រាប់
  • យុវជនបាត់ដំបង រកគ្រាប់បាលបាន ១៣គ្រាប់
  • ឈើតុំ ពោធិសាត់ រកគ្រាប់បាលបាន ១២គ្រាប់
  • អយក សៀមរាប រកគ្រាប់បាលបាន ១១គ្រាប់
  • ព្រះសីហនុ រកគ្រាប់បាលបាន ១០គ្រាប់
  • ឧត្តរមានជ័យ រកគ្រាប់បាលបាន ៩គ្រាប់
  • អធិរាជដំរីឦសាន រកគ្រាប់បាលបាន ៨គ្រាប់
  • បន្ទាយមានជ័យ រកគ្រាប់បាលបាន ៨គ្រាប់
  • ព្រះវិហារអែហ្វស៊ី រកគ្រាប់បាលបាន ៨គ្រាប់
  • កំពតអែហ្វស៊ី រកគ្រាប់បាលបាន ៨គ្រាប់
  • ខេត្តមណ្ឌលគីរី រកគ្រាប់បាលបាន ៧គ្រាប់
  • សូហ្វីយ៉ាប៉ៃលិន រកគ្រាប់បាលបាន ៧គ្រាប់
  • អយក កំពង់ស្ពឺ រកគ្រាប់បាលបាន ៧គ្រាប់
  • កណ្ដាល រកគ្រាប់បាលបាន ៧គ្រាប់
  • កែប រកគ្រាប់បាលបាន ៥គ្រាប់

ដោយឡែកសម្រាប់​ក្រុម​ខ្លាំង​ចំនួន ២​នៅ​តែ​មិន​ទាប់​ស្គាល់​បរាជ័យ​​ឈាន​ដល់​ការ​ប្រកួត​សប្តាហ៍​ទី១៤ហើយ មាន​ភ្នំពេញហ្គាឡាក់ស៊ី និងខេត្តត្បូងឃ្មុំ ខណ:​ខេត្តកណ្ដាល គឺ​ជា​ក្រុម​តែ​មួយ​គត់​មិន​រក​បាន​ជ័យ​ជម្នះ​សោះ។

សម្រាប់​ ក្រុម​ដែល​ឈរ​កមពូល​តារាង​បណ្ដុះ​អាសន្ន គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី១៤ មាន​ដូច​ជា៖ ភ្នំពេញហ្គាឡាក់ ឈរកំពូល​តារាង ពូល ក, ខេត្តត្បូងឃ្មុំ ឈរ​កំពូល​តារាង ពូល ខ, យុវជន​ខេត្តបាត់ដំបង ឈរកំពូលតារាង ពូល គ និងខេត្តកំពង់ធំ ឈរ កំពូល​តារាង ពូល ឃ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង ១ពូល​មាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.