បន្ទាប់​ពី​ប្រកួតជម្រុះ​ក្នុង​ពូលដ៏ស្វិតស្វាញ​អស់​រយ:ពេល ៣ថ្ងៃ​រួម​មក ពេល​នេះ​បាន​រក​ឃើញ​ចំនួន៤ ដែល​ត្រូវ​ជួប​​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រនៅ​ថ្ងៃនេះ​គឺ សមាគមបាល់ទះវិសាខា ជួប​ជា​មួយ នគរ​បាលខេត្តតាកែវ និងនគរបាលខេត្តព្រះសីហនុ ជួបជាមួយបញ្ជាការដ្ឋានអង្គរក្ស នៃការប្រកួតកីឡា​បាល់ទះពានរង្វាន់​ឯកឧត្តម ស សុខា ឆ្នាំ២០២៣។

កម្មវិធីប្រកួត​នឹង​ចាប់​ផ្ដើមនៅ​ម៉ោង ០៥:០០នាទីល្ងាច នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក​ការប្រកួតនឹង​បើក​ឲ្យ​ចូល​រួម​ទស្ស​នា​ដោយសេរី និងមាន​ការផ្សាយផ្ទាល់​ពី​សារព័ត៌មាន ត្រយង ផង​ដែរ៖

-សមាគមបាល់ទះវិសាខា ជួប​ជា​មួយ នគរ​បាលខេត្តតាកែវ វេលាម៉ោង ០៥:០០នាទីល្ងាច

-នគរបាលខេត្តព្រះសីហនុ ជួបជាមួយ បញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង ០៧:០០នាទីយប់

លទ្ធផល​តារាងចំណាត់ថ្នាក់ជម្រុះក្នុងពូល A ពូល B ៖

Share.