បញ្ចប់​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នារាត្រីថ្ងៃទី០៥ សីហា ​ម្សិលមិញ ​បាន​រកឃើញ​ក្រុម​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រដណ្ដើម​ជើងឯកកីឡា​បាល់ទះពានរង្វាន់​ឯកឧត្តម ស សុខា ឆ្នាំ២០២៣ហើយ គឺ​សមាគម​បាល់ទះ​វិសាខា នឹងជួប​ជា​មួយ នគរបាលខេត្តព្រះសីហនុ ខណ:នគរ​បាលខេត្តតាកែវ និង​ជួប​ជាមួយ ​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស ដើម្បីដណ្ដើម​យក​លេខ៣។

-នគរ​បាលខេត្តតាកែវ ជួបជាមួយ បញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង ០៥:០០នាទីល្ងាច

-សមាគមបាល់ទះវិសាខា ជួប​ជា​មួយ នគរបាលខេត្តព្រះសីហនុ វេលាម៉ោង ០៧:០០នាទីយប់

កម្មវិធីប្រកួត​នៅថ្ងៃនេះ និងលទ្ធផលបញ្ចប់​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៖

កម្មវិធីប្រកួត​នឹង​ចាប់​ផ្ដើមនៅ​ម៉ោង ០៥:០០នាទីល្ងាច នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក​ការប្រកួតនឹង​បើក​ឲ្យ​ចូល​រួម​ទស្ស​នា​ដោយសេរី និងមាន​ការផ្សាយផ្ទាល់​ពី​សារព័ត៌មាន ត្រយង ផង​ដែរ៕

Share.