ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ គ្រងជើងន​ពានរង្វាន់កីឡា​បាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) ក្រោយ​យក​ឈ្នះសមាគម​បាល់ទះ​វិសាខា នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​លទ្ធ​ប្រផិតប្រផើយ ក្នុង​លទ្ធផល ៣សិតទល់និង២ (២៥-១៦, ១៩-២៥, ២៥-២២, ២៣-២៥, ១៥-១១) នារាត្រី​ថ្ងៃ​ទី០៦ សីហា នៅ​សាល​វិមាន​នៃពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក។​​​

ក្រោយ​ប្រកួត​ដ៏​ស្វិតស្វាញ​កាល​ពី​ម្សិល​មិញលទ្ធផល​ទទួល​បាន​មាន​ដូច​ខាង​ក្រោម៖

ជើងឯក៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ ទទួលបានប្រាក់រង្វាន់ ២០ លានរៀល


ក្រុមលេខ២៖ សមាគម​បាល់ទះ​វិសាខា ទទួលបានប្រាក់រង្វាន់ ១២ លានរៀល


ក្រុមលេខ៣៖ ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានប្រាក់រង្វាន់ ៨ លានរៀល


ក្រុមលេខ៤៖ ក្លិបកីឡាបាល់ទះខេត្តតាកែវ

ដោយឡែក​សម្រាប់​ពានរង្វាន់ឯកត្តជន ដែលឈ្នះពាន​កីឡាករ​ល្អប្រចាំការប្រកួតមាន៖

  • ខឹម សុវណ្ណដារ៉ា របស់សមាគម​បាល់ទះ​វិសាខា ឈ្នះពានកីឡាករ LEBERO ល្អជាងគ
  • ហ្វាម ថយឃឿង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ ឈ្នះពានកីឡាករលើកល្អជាងគេ The Best Setter
  • HENRY JOSE PELAYO BERNAL របស់សមាគម​បាល់ទះ​វិសាខា ឈ្នះពានកីឡាករធ្វើរនាំងល្អជាងគេ The Best Block
  • វឿន វាសនា របស់សមាគម​បាល់ទះ​វិសាខា ឈ្នះពានកីឡាករវាយសេវាល្អជាងគេ The Best Server , វាយប្រយុទ្ធល្អជាងគេ The Best Spiker និងកីឡាករឆ្នើម The Most Valuable Player

ការប្រកួតពានរង្វាន់កីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) កម្មវិធីប្រកួតប្រ​ព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នា ២០២៣។ចំពោះ​សមាស​ភាព​ក្រុម​ចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម ចែក​ចេញ​ជា ២ពូល​មាន៖

ពូល A៖ ១.ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ២.ក្លឹបកីឡាបាល់ទះ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ៣. សមាគមកីឡាបាល់ទះវិសាខា ៤.ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ៥.ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។

ពូល B៖ ១. ក្លិបកីឡាបាល់ទះខេត្តតាកែវ ២. ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះ​សីហនុ ៣. ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤. ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង៕

Share.