ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្លិប​កីឡា​បាល់​ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ ចំនួន ១ ០០០០ដុល្លា(មួយមឺនដុល្លា)​បន្ទាប់​ពី​គ្រង​ជើងន​ពានរង្វាន់កីឡា​បាល់​ទះ​ពាន​រង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023)។

យោងតាម​ការបង្ហោះ​នៅលើកផេក​ហ្វេសបុក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន​សរសេរ​រៀប​រាប់​ថា៖ «ខ្ញុំបាទ​ ជា​ប្រធាន​ក្លិប​កីឡា​បាល់​ទះរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ និងសហការី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ បានផ្ដល់រង្វាន់លើក​ទឹកចិត្ត​ដល់ក្លិប​ដែល​ទទួល​ជ័យ​លាភី​លេខ១ ពានរង្វាន់ ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី០៦ ០៨ ២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទឹកប្រាក់ចំនួន ១០០០០ដុល្លា(មួយមឺនដុល្លា)!​ (​Sar Sokha challenge Cup 2023)»។

ជ័យជម្នះរបស់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ ក្រោយ​យក​ឈ្នះសមាគម​បាល់ទះ​វិសាខា នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​លទ្ធ​ប្រផិតប្រផើយ ក្នុង​លទ្ធផល ៣សិតទល់និង២ (២៥-១៦, ១៩-២៥, ២៥-២២, ២៣-២៥, ១៥-១១) នារាត្រី​ថ្ងៃ​ទី០៦ សីហា នៅ​សាល​វិមាន​នៃពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក។

ជើងឯក៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ
ក្រុមលេខ២៖ សមាគម​បាល់ទះ​វិសាខា
ក្រុមលេខ៣៖ ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
ក្រុមលេខ៤៖ ក្លិបកីឡាបាល់ទះខេត្តតាកែវ

ការប្រកួតពានរង្វាន់កីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) កម្មវិធីប្រកួតប្រ​ព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នា ២០២៣ ចំពោះ​សមាស​ភាព​ក្រុម​ចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម៕​​​

Share.