មុន​នេះ​បន្តិច​ពោល​គឺ​នៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ ​តារា​សម្ដែង និង​ ​ជា​ពិធីការិនី​ដ៏​លេច​ធ្លោ​មួយ​រូប​ អ្នក​នាង​ គង់​ ចាន់​ស្រីមុំ​ បាន​ចេញ​​មក​​ប្រកាស​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​​ថា​​​សល់ក្រដាស​ប្លង់ ៦​ កន្លែង សម្រាប់​បន្សល់​ទុក​ឱ្យ​កូន​ស្រី​បណ្ដូល​ចិត្ត​​។​​

​អ្នក​នាង គង់​ ចាន់​ស្រីមុំ​ ​មិន​​ត្រឹម​តែ​ជា​តារា​សម្ដែង ពិធីការិនី​ដ៏​លេចធ្លោ​មួយ​រូប​​នោះ​ទេ​ ​ប៉ុន្តែ​ អ្នក​នាង​ ក៏​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​ផង​ដែរ​​ ព្រោះ​អ្នក​នាង​មាន​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​ ហាង​សំលៀក​បំពាក់​ និង​ហាង​អាហារ​ផង​ដែរ​ ជាមួយ​នឹង​ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​ធ្វើ​ឱ្យ​អ្នក​នាង​ គង់​ ចាន់​ស្រី​មុំ​រស់​នៅ​ក្នុង​ជីវិត​ ហ៊ឺហារ​​ ស្ដុកស្ដម្ភ​ បែប​ស៊ីវិល័យ​ជាមួយ​នឹង​កូន​ស្រី​ គឹម សីហាមរកត និង​ស្វាមី​ លោក​ គឹម​ សីហា មាន​​រថយន្ត​ស៊េរី​ទំនើប​ជិះ​ និង​រស់​នៅ​ក្នុង​ផ្ទះ​វីឡា​។

​យ៉ាង​ណា​មិញ​សំណេរ​ដែល​អ្នក​នាង​បាន​បង្ហោះ​ចែក​រំលែក​ឱ្យ​​អ្នក​គាំទ្រ​របស់​ខ្លួន​បាន​ដឹង​នោះ​​គឺ​អ្នក​នាង​បាន​រៀបរាប់​ថា​អ្នក​នាង​មាន​ ក្រដាសប្លង់​៦​កន្លែង​ សម្រាប់​ទុក​ឱ្យ​កូន​ស្រី​ ដោយ​ផុសអម​មក​ជាមួយ​នឹង​រូប​ភាព​គ្រួសារ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​មាន​ទាំង​ផ្ទះ​ដែល​សាងសង់​ជិត​រួច​ស្ទើ​តែ​១០០​ភាគ​រយ​ និង​ ដី​ហ៊ុំ​ព័ទ្ធ​របងពីរ​បី​កន្លែង​ទៀត​ផង​ដែរ​។​

​សំណេរ​និង​រូប​ភាព​ខាង​លើ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​ និង​ អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​ ហើយ​កោត​សរសើរ​ចំពោះ​ជោគជ័យ​របស់​តារា​ស្រី​រូប​នេះជា​ខ្លាំង ព្រោះ​អ្នក​នាង​នៅ​វ័យ​ក្មេង​សោះ​ តែ​​មាន​​អចល​នទ្រព្យ​នៅ​ក្នុង​ដៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ​៕​

សូមទស្សនា​វីដេអូ​ព័ត៌មាន​ខាង​លើ​តាម​រយៈ​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng

Share.