កាយ ប៉ូស (សៀមរាប)

ក្រោយ​ប្រកួត​បាន​៥៩លើក​មក​នេះ ក្នុង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ មាន​កីឡាករ​ចំនួន១៣ ហើយ បង្កើត​កំណត់ត្រា​រក្សា​មិន​ឱ្យ​គេ​ទាត់​បញ្ជូល​ទី​ខ្លួន ឬ ពាក្យ​បច្ចេកទេស​ហៅ​ថា Clean Sheets ចំនួន​១៩​លើក ខណៈ​អ្នកចាំទី កាយ ប៉ូស របស់​ខេត្ត​សៀមរាប និង​​អ្នកចាំទី ស៊ុំ ព្រហស្បតិ៍សិទ្ធ របស់​ក្រុម​សន្តិភាព​កំពង់ធំ ​រក្សា​ Clean Sheets ច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី១៤ ចំនួន៣លើកដូចគ្នា។

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១៣នាក់ ដែល​រក្សា​បាន​ Clean Sheets មាន៖
១) ស៊ុំ ព្រហស្បត្តិ៍សុទ្ធិ (សន្ដិភាពកំពង់ធំ) ៣លើក
២) កាយ ប៉ូស (សៀមរាប) ៣លើក
៣) ញ៉ែម ស្លៃម៉ាន (ភ្នំពេញហ្គាឡាក់ស៊ី) ២លើក
៤) សំអាត រ៉ាវី (ត្បូងឃ្មុំ) ២លើក
៥) ហ៊ាង រនតៈបណ្ឌិត (ឧត្តរមានជ័យ) ១លើក
៦) ស៊ុន ខៃ (កំពង់ឆ្នាំង)
៧) ទឿន វ៉ាឃីម (ឈើតុំ-ពោធិ៍សាត់)
៨) ឡូញ គឹមឡុង (បន្ទាយមានជ័យ)
៩) លី រ៉ហ្វាត (កំពត)
១០) ភន វណ្ណៈ (បាត់ដំបង)
១១) នូ ច័ន្ទរ៉ា (កំពង់ស្ពឺ)
១២) ញ៉ន រដ្ឋនា (កែប)
១៣) ឈុន ផល្លី (សូហ្វីយ៉ាប៉ៃលិន)។

ស៊ុំ ព្រហស្បត្តិ៍សុទ្ធិ (សន្ដិភាពកំពង់ធំ)

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ ប្រចាំសប្តាហ៍ទី១៥ ថ្ងៃអង្គារ ទី៨ ខែសីហាឆ្នាំ២០២៣ និងថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣៖ 

Share.