សិល្បៈ​ជាតិ​៖ បន្ទាប់​ពី​ឃើញ​ដំណឹង​របស់​តារាចម្រៀង​ស្រី​ ស៊ឹម​ ថៃណា​ ត្រូវ​បុរស​ម្នាក់​បាន​ប្រើ​ពាក្យ​អសុរោះ​ជេរ​ប្រមាថ​មក​លើ​រូប​នាង​ ដោយ​ប្រើ​ពាក្យ​ជេរប្រទេច​យ៉ាង​មិន​សមរម្យ​ហើយ​នោះ​ ថ្មីៗ​នេះ​អ្នកនាង​ យក់​ ឋិតរដ្ឋា​ ដែល​ជា​មិត្ត​សម្លាញ់​ចាស់​បាន​ពោល​ពាក្យ​ខ្លោច​ចិត្ត​អាណិត​ព្រួយ​បារម្ភ​ខ្លាច​ ស៊ឹម​ ថៃណា​ កើត​ជំងឺ ​Depression។

ចូល​អាន​៖ ស៊ឹម​ ថៃណា​ ស្រក់​ទឹកភ្នែក​ រួច​និយាយ​ទាំង​អួល​ដើម.ក រឿងត្រូវ​បុរសស្រវឹង​ស្រា​ជេរ.ប្រទេច​កប់​ៗ​មាត់​

អ្នក​នាង​ យក់​ ឋិតរដ្ឋា​ បាន​បង្ហោះ​សារ​យ៉ាង​វែងអន្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​រៀបរាប់​ថា​៖​ «សម្លាញ់​អើយ​ឯង​ឃើញ​ទឹកភ្នែក​សម្លាញ់​ហូរ​ដោយ​ភាព​បរិសុទ្ធ​ ស៊ឹម​ ថៃណា​ គ្នា​អាណិត​ឯង​ត្រង់​អត់​មាន​ឪពុក​ម្តាយ​នឹង​គេ​ហើយ​ត្រូវ​គេ​និយាយ​ចេញ​មក​មើល​ងាយ​ទៀត​មិត្ត​អើយ​។ តែ​ឯង​ចង់​ប្រាប់​ទៅ​សម្លាញ់​ថា​ រឿង​ជីវិត​របស់​មនុស្ស​យើង​គ្រប់គ្នា​គឺ​វា​បែប​នេះ​ឯង​ ហើយ​គ្នា​ចង់​ឱ្យ​សម្លាញ់​ត្រូវ​តែ​ជំនះ​ប្រឹង​តស៊ូ​លើ​ជីវិត​មួយ​នេះ​អោយ​បាន​បើ​ទោះ​ជា​មាន​ពេល​ខ្លះ​ត្រូវ​ជួប​រឿងរ៉ាវ​នឹង​ឧបសគ្គ​ដ៏​ច្រើន​យ៉ាងណា​ក៏​ដោយ​កុំ​បណ្តោយ​ឱ្យ​ឧបសគ្គ​ទាំង​នោះ​វា​ឈ្នះ​យើង​ ជូត​ទឹកភ្នែក​ចេញ​ហើយ​ប្រាប់​ខ្លួន​ឯង​ថា​ ខ្ញុំ​មិន​ចុះចាញ់​ទេ​ !​ ខ្ញុំ​ត្រូវ​តែ​ស៊ូ​បន្ត​ទៀត​កុំ​ឱ្យ​សំដី​រឺ​ទង្វើ​របស់​មនុស្ស​មួយ​ចំនួន​ដែល​បាន​គិត​មិន​ល្អ​មក​លើ​យើង​នឹង​មើលងាយ​យើង​វា​បាន​ចិត្ត​ហើយ​គិត​តែ​ពី​ជាន់​ពន្លិច​យើង​ថែម​ទៀត​ ! អីចឹង​យើង​ត្រូវ​តែ​ធ្វើ​ចិត្ត​ឱ្យ​​សប្បាយ​ៗ​ឱ្យ​​បាន​ច្រើន​ហើយ​ប្រឹង​រក​ស៊ី​នឹង​ប្រកប​ការងារ​ឱ្យ​​ច្រើន​ណា​មិត្ត​សម្លាញ់​ហើយ​ហាម​កើត​ ឌីសប្រេសសិន ណា​មិត្ត​ពួក​យើង​នឹង​នៅ​ជិត​នឹង​ចាំ​ផ្តល់​កំលាំង​ចិត្ត​អោយ​ឯង​រហូត​ណា ​»។

សូមជម្រាបថា ក្រោយការបង្ហោះ​នេះ​ គេសង្កេត​ឃើញ​មាន​អ្នកលេង​បណ្ដាញសង្គម​ហ្វេសប៊ុក​មួយចំនួន​បានសម្ដែង​ការព្រួយបារម្ភ​និងលើកទឹកចិត្ត​ចំពោះ​កញ្ញា ស៊ឹម ថៃណា​៕

Share.