អាហារ​ឆ្ងាញ់​៖ តិច​យល់​ច្រឡំ​ថា​ទីតាំង​លក់​បាយ​សាច់​ជ្រូក​មួយ​ចាន​នេះ​អ្ហា៎​ គឺ​នៅ​ក្នុង​សាលា​រៀន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ប៉ុន្តែ​មែន​ទែន​ទៅ​ គឺ​ជា​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ផ្លូវ​លំ​ ម្ដុំ​ទួល​គោក​ទៅ​វិញ​ទេ​ នោះ​គឺ​ហាង​ « វិទ្យាល័យ​កាហ្វេ​» ។ មើល​ទាំង​ការ​តុបតែង​ សំណង់​ស្ថាបត្យកម្ម​ និង​មុខ​ម្ហូប​នីមួយ​ៗ​ ធ្វើ​ឱ្យ​អ្នក​មក​ញ៉ាំ​កាហ្វេ​រំលឹក​ដល់​អនុស្សាវរីយ៍​កាល​រៀន​វិទ្យាល័យ​។

វិទ្យាល័យ​កាហ្វេ​ បាន​បើក​ទ្វា​ស្វាគមន៍​ទាំង​សិស្ស​ និស្សិត​ អ្នក​ធ្វើ​ការងារ​ គ្រប់​ស្រទាប់​គ្រប់​វ័យ​មក​សម្រាក​លម្ហែ​អារម្មណ៍​ជាមួយ​បរិយាកាស​បែប​កាល​នៅ​រៀន​។ មិន​ត្រឹម​តែ​ផ្ដល់​ជូន​នូវ​អាហារ​ឆ្ងាញ់​ៗ​ ភេសជ្ជៈ​ត្រជាក់​ចិត្ត​នោះ​ទេ​ ទី​តាំង​ហាង​នេះ​ក៏​មាន​ WIFI​ ល្បឿន​លឿន​ ផ្ដល់​ជូន​សិស្ស​ដែល​មក​អង្គុយ​រៀន​ ឬ​ធ្វើ​ការងារ​សាលា​យ៉ាង​ងាយ​ស្រួយ​ទៀត​ផង​។

Admin​ គ្រាន់​តែ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​ បាយ​ស្រូប​សាច់​ជ្រូក​នៅ​វិទ្យាល័យ​កាហ្វេ​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​ តែ​បើ​មិន​សាក​ធ្វើ​ម៉េច​នឹង​ដឹង​ទៅ​ណ៎​។ តស់​ហៅ​ដៃ​គូ​ដៃកង់​ មក​វិទ្យាល័យកាហ្វេ​ ផ្លូវ542 បឹងកក់១ ទួលគោក​ ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ ៖ 086​ 228​ 988​ ហើយ​បើក​លក់​ពី​ម៉ោង​ 6:30 ​ព្រឹក ដល់​ 8:30 ​យប់​៕

Share.