ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៥ហើយ ខណៈឈើតុំពោធិ៍សាត់ ឈ្នះប៉ៃលិន រីឯឧត្តរមានជ័យ ចាញ់បន្ទាយមានជ័យ​។

លទ្ធផលការប្រកួតថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣៖
-ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ៣-០ សូហ្វីយ៉ាប៉ៃលិន ទីលានឈើតុំ ខេត្តពោធិ៍សាត់​
-ខេត្តបន្ទាយមានជ័យ ៤-៣ ខេត្តឧត្តរមានជ័យ ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន​

កម្មវិធីប្រកួតថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣៖
-ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ប៉ះ មន្ទីរ អយក ខេត្តសៀមរាប ទីលានវិទ្យាល័យកំពង់ធំ វេលាម៉ោង ៣:៣០នាទីរសៀល ផ្សាយផ្ទាល់ BTV NEWS
-សមាគមកីឡាខេត្តមណ្ឌលគិរី ប៉ះ អធិរាជដំរីឦសានខេត្តរតនគិរី ទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យវេលាម៉ោង ៣:៣០នាទីរសៀល ផ្សាយផ្ទាល់ BTV NEWS៕

Share.