ក្លិបបាល់ទាត់សៀមរាបយូណាយធីត ប្រកាសជ្រើសរើសថ្នាលយុវជនអាយុក្រោម ១៤ឆ្នាំ ដើម្បីនាំផ្លូវទៅកាន់កីឡាករអាជីព (Road to Pro) នាពេលអនាគត។

លក្ខខណ្ឌដូចខាងក្រោម៖
– ចាប់ទទួលពាក្យ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣!
– ធ្វើតេស្តសាកល្បងសមត្ថភាព (Try Out) នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៧ព្រឹកតទៅ នៅកីឡដ្ឋានហនុមាន ក្រុងសៀមរាប ខេត្តសៀមរាប!
– កីឡាករដែលជាប់ក្នុងការធ្វើតេស្តនេះ នឹងក្លាយជាសមាជិកក្នុងក្រុមកីឡាករសៀមរាបយូណាយធីត U14 !

លក្ខខណ្ឌនៃការជ្រើសរើស៖
– ជាយុវជន ដែលមានទេពកោសល្យក្នុងការលេងបាល់ទាត់ ហើយត្រូវកើត ក្នុងឆ្នាំ ២០០៩ ឬ ២០១០ និងត្រូវមានសញ្ជាតិខ្មែរ
– ត្រូវបំពេញពាក្យ និងដាក់ពាក្យតាមរយៈអនឡាញតែមួយគត់ដោយការស្កេនលើ poster នេះ ឬ ចូលទៅកាន់៖https://shorturl.at/cZ145

ឯកសារចាំបាច់ ដែលត្រូវ scan ឬ ថត ដើម្បីដាក់ពាក្យតាមអនឡាញមានដូចជា៖
– សំបុត្រកំណើត ឬ ឯកសារបញ្ជាក់កំណើត ត្រឹមត្រូវ
– សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ
– កាតចាក់វ៉ាក់សាំង
– លេខទូរស័ព្ទ ដែលអាចទំនាក់ទំនងបាន។

☎️ ចំពោះចម្ងល់នានា សូមទាក់ទងតាមលេខទូរស័ព្ទ៖ 097 461 9956 (Telegram)

ចំណាំ៖
* អ្នកបន្លំអាយុ ត្រូវផាកពិន័យជាទឹកប្រាក់ ១ ០០០ដុល្លារ រួចនិងបញ្ចូនឯកសារទៅតុលាការតាមផ្លូវច្បាប់
* សៀមរាបយូណាយធីត ប្រឆាំងរាល់គ្រប់ទម្រង់នៃការបន្លំអាយុ ដែលធ្វើឱ្យការអភិវឌ្ឍន៍បាល់ទាត់ដើរថយក្រោយ៕

Share.