ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ឯកឧត្តម ស សុខា (Sar Sokha Volleyball Challenge Cup 2023) បាន​រកឃើញ​ក្រុម​ជើងឯក​ហើយ​គឺក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ ក្រោយ​យក​ឈ្នះសមាគម​បាល់ទះ​វិសាខា នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​លទ្ធ​ប្រផិតប្រផើយ ក្នុង​លទ្ធផល ៣សិត​ទល់​និង​២ (២៥-១៦, ១៩-២៥, ២៥-២២, ២៣-២៥, ១៥-១១) កាល​ពី​រាត្រី​ថ្ងៃ​ទី០៦ សីហា នៅ​សាល​វិមាន​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក។​​​

ការ​ប្រកួត​ដោយ​មានសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម ដែលក្នុងនោះមាន តែ ២ក្រុម ប៉ុណ្ណេះដែលបានដាក់កីឡករបរទេសឲ្យចូលលេងក្នុងពាននេះក្នុងនេះមានសមាគម បាល់ទះវិសាខា និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ។

សមាគមនបាល់ទះវិសាខា គឺ ជាក្រុមទី១ នៅកម្ពុជា ដែលបាននាំចូលកីឡាករបរទេសចំនួន ៣នាក់ ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់សំខាន់ៗ ក្នុង ឆ្នាំ២០២៣ ខាងមុខ ហើយ​ក៏ជាក្រុមដំបូងគេដែល បានប្រកាសសមាជិកកីឡាករ បរទេស។

កីឡាករបរទេស ទាំង ៣នាក់ថ្មីរបស់សមាគមនបាល់ទះវិសាខាមាន៖

១. LESTER ARMANDO SANCHEZ CAMRERA មកពី ប្រទេស គុយបា
២. RACIEL ORLANDO HERRERA CAMRERA មកពី ប្រទេស គុយបា
៣. HENRY JOSE PELAYO BERNAL មកពី ប្រទេស គុយបា

ដោយ​ឡែកក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាក្រុមទី២ នៅកម្ពុជាដែលបាន ប្រកាសពីកីឡាករសមាជិកបរទេស របស់ខ្លួនដូចគ្នា។ បើតាមលោក សោមចំណាប់ គ្រូ បង្វឹក របស់ ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រកាសលើហ្វេសប៊ុករបស់លោកកាលពី ពេល ថ្មីៗថាកីឡាករបរទេសទាំង ៣នាក់របស់ក្រុមលោក មាន៖

១. កីឡាករ MENDES មកពី ប្រទេស គុយបា
២. កីឡាករ ហ្វាម ថយឃឿង មកពី វៀតណាម
៣. ត្រឹង អាញ់ទូ មកពី វៀតណាម

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា៖ ការប្រកួត​ពានរង្វាន់ឯកឧត្តម ស សុខា (Sar Sokha Volleyball Challenge Cup 2023) គឺជា Pre-Season ត្រៀមប្រកួតពានបន្តបន្ទាប់ និងលីគនៅចុងឆ្នាំនេះ។ ចំពោះ​ការ​ដាក់​កីឡាករ​បរទេស​លេង​ក្នុង​ពាន​នេះ ខ្ញុំ​គិត​ថា​គឺ​ដើម្បីឲ្យ​តាម​បណ្ដាល​ក្លិ​ប​ត្រៀម​ខ្លួន ព្រោះ​នៅ​ពេល​ដែល​បង្កើត​លីគ​កម្រិត​អន្តរជាតិ ត្រូវ​តែ​មាន​កីឡាករ​បរទេសចូល​រួម​នៅក្នុង​ព្រឹត្តិការណ៍នោះ​ផង​ដែរ។

  • ជើងឯក៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ ទទួលបានប្រាក់រង្វាន់ ២០ លានរៀល-
  • ក្រុមលេខ២៖ សមាគម​បាល់ទះ​វិសាខា ទទួលបានប្រាក់រង្វាន់ ១២ លានរៀល
  • ក្រុមលេខ៣៖ ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានប្រាក់រង្វាន់ ៨ លានរៀល

សូមបញ្ជាក់ថា ពានរង្វាន់នេះនឹងប្រ ព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕

Share.