សិល្បៈ​អន្តរជាតិ​៖ ថ្មីៗ​នេះ​ភាពយន្ត​ខ្នាត​ធំ​​ «Barbie» បាន​ចេញ​មក​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​រក​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​១​ពាន់​លាន​ដុល្លារ​ ដូច្នេះ​ក្ដី​រំពឹង​ដែល​អ្នក​ដឹកនាំ​និង​សហនិពន្ធ​​​​ Greta Gerwig ធ្លាប់​ស្រមៃ​​ថា​នឹង​មាន​វគ្គ​ទីពីរ​នោះ​អាច​នឹង​ទៅរួច​។

Greta Gerwig ធ្លាប់​បាន​ប្រាប់​កាសែត​ The New York Times បាន​ឱ្យ​ដឹង​ថា​នាង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ពី​គម្រោង​ថត​ភាពយន្ត​វគ្គ​២​ ប៉ុន្តែ​នាង​បាន​ប្រាប់​ទស្សនាវដ្ដី​ People មុន​ភាពយន្ត​នេះ​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ទូទាំង​ពិភពលោក​ថា​ ​នាង​សង្ឃឹម​ថា​ភាពយន្ត​​​នាង​គឺ​ជា​ការ​បើក​បង្ហាញ​ពិភពលោក​និង​​ភាពយន្ត​តុក្កតា Barbie ​ប្រភេទ​ផ្សេងៗ​គ្នា​ច្រើន​ទៀត​​។ នាង​ធ្លាប់​លើក​ឡើង​ថា​៖ «ខ្ញុំ​ចង់​ត្រលប់​ទៅ​ដែនដី​ Barbie ម្ដង​ទៀត​»

សូម​ជម្រាប​ជូន​ថា​ភាពយន្ត​​ខ្នាត​ធំ​​រឿង​ «Barbie» បច្ចុប្បន្ន​នេះ​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា​នៅ​​ទូ​ទាំង​ពិភពលោក​៕

Share.