តាមរយៈរូបភាពបង្ហោះផ្សាយជាសាធារណៈ មុនសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបិតីក្នុងពិធីជួបជុំរវាងសមាសភាពគណៈរដ្ឋមន្រ្តីចាស់ និងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៅវិមាន៧មករា អ្នកតាមដានការវិវត្តន៍នយោបាយនៅកម្ពុជា អាចសម្គាល់ឃើញបាននូវឥស្សរជនលំដាប់ខ្ពស់បំផុតចំនួន១០រូបដែលជាសេនាធិការឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

ឥស្សរជនទាំង១០រូបនោះ បើរាប់តាមលំដាប់ ចាប់ពីខាងស្ដាំដៃ ផ្នែកខាងក្រោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម វង្ស៉ី វិស្សុត, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម ទៀ សីហា, ឯកឧត្តម ស សុខា, ឯកឧត្តម ស៊ុន ចាន់ថុល, ឯកឧត្តម នេត សាវឿន, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហង់ជួន ណារ៉ុន, ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម សុខ ចិន្តាសោភា.

សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមដឹកនាំជំនួប រវាងសមាសភាពគណៈរដ្ឋមន្រ្តីនីតិកាលតិកាលចាស់ និងនីតិកាលថ្មី នៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ៕

Share.