សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​ថៃ (Thai FA) បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ចំនួន៣​ជម្រើស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើង​ឯក​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ជើង​ឯក​អាស៊ី​អាគ្នេយ៍ AFF U23 Championship 2023 នៅ​ខេត្ត Rayong ចន្លោះ​ពី ថ្ងៃ​ទី​១៧ ដល់​២៦ ខែ​សីហា ឆ្នាំ ២០២៣ ខាង​មុខ​នេះ៖

បើតាម​ការ​ប្រកួត​ផ្លូវការ​របស់​សហព័ន្ធ​ថៃ នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​សំបុត្រ​មាន​លក់ ការ​ប្រកួត​នៅ​កីឡដ្ឋាន៖
-ទី១៖ Rayong Province Stadium៖ ១០០បាត, ២០០បាត, ៣០០​បាត ទាំង​ក្រុម​ម្ចាស់​ផ្ទះ​និង​ក្រុម​ភ្ញៀវ
-ទី២៖ PTT Stadium៖ ក្រុម​ម្ចាស់​ផ្ទះ​ មាន​តម្លៃ​១០០បាត,២០០បាត,៣០០បាត ឯ​ក្រុម​ភ្ញៀវ​តម្លៃ​២០០​បាត
*សម្រាប់​អត្រា​ប្តូរ​ប្រាក់​បច្ចុប្បន្ន​គឺ៖១បាត ស្មើ​​ប្រហែល​១១៨.រៀល

Share.