ក្នុង​ចំណោម​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចំនួន​៣០នាក់ ដែល​បាន​កោះហៅ​ដោយ​លោក​គ្រូ​បង្វឹក Félix Dalmás កោះហៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​ក្រុម​បង់ក្លាដេស កាល​ពី​ពាក់កណ្ដាល​ខែ​មិថុនា ថ្មីៗ​នេះ មាន​កីឡាករ​២នាក់​មុន​គេ រក​បាន​គ្រាប់​បាល់​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ថ្មី Cambodian Premier League 2023-24 ត្រឹម​សប្ដាហ៍​ទី២។

កីឡាករ​ទាំង​២រូប​នេះ​មាន៖
– ប្រាក់ ធីវ៉ា របស់​ភ្នំពេញក្រោន បាន​ទាត់​ចូល​ក្រុម​​ព្រះខ័នរាជស្វាយរៀង កាល​ពី​​សប្ដាហ៍​ទី១ ចំនួន​១គ្រាប់
– ចាន់ វឌ្ឍនាកា របស់​បឹងកេត បាន​ទាត់​ចូល​ទី​ក្រុម​អង្គរថាយហ្គឺរ នៅ​សប្ដាហ៍​ទី២ ចំនួន​២គ្រាប់

គិត​ត្រឹម​សប្ដាហ៍​ទី២ ​នៃ​ពានរង្វាន់​លីគ​​កំពូល​កម្ពុជា ឃើញ​ថា​​ក្រុម​ទាំង​១០​បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក កើន​គ្រាប់​បាល់​ចំនួន​៣៧គ្រាប់ ខណៈ​កីឡាករ​អតីត​ជម្រើស​ជាតិ​កាណាដា រក​បាន​ច្រើន​ជាង​គេ​ចំនួន​៤គ្រាប់ ហើយ​កីឡាករ​ខ្មែរ មាន​ចំនួន​៣រូប​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ចំនួន​២គ្រាប់ ក្នុង​នោះ​មាន ស៊ិន សុផានណាត របស់​វិសាខា, ផាន សុខផេង របស់​ព្រៃវែង និង ចាន់ វឌ្ឃនាកា ខណៈ​កីឡាករ​ផ្សេង​ទៀត​រក​បាន​ត្រឹម​១គ្រាប់​នៅ​ឡើយ។

Share.