​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បាន​បញ្ចប់​សប្ដាហ៍​ទី២​ហើយ កាលពីរាត្រី​​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​​ក្រុម​ទាំង​១០​បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មកសរុប ​៣៧គ្រាប់។

ខណ:ខ្សែការពារ Bektur Amangeldiev ជនជាតិកៀហ្ស៊ីស៊ីស្ថាន ​របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ គឺជាកីឡាករដំបូងគេដែលស៊ុតចូលទីខ្លួនឯងដោយអចេតនា (Own Goal) ក្នុងជំនួបចាញ់វិសាខា ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រោមក្រសែលភ្នែកអ្នកគាំទ្រទស្សនាផ្ទាល់ ១៥៧៣នាក់។

២ប្រកួតរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ នៅ CPL មាន៣ពិន្ទុ ឈ្នះ១ និងចាញ់១៖
– ព្រៃវែង ៤-៥ ណាហ្គាវើលដ៍
– ណាហ្គាវើលដ៍ ១-៤ វិសាខា។

រឿងដែលគួរឲ្យចាប់អារម្មណ៍១ទៀតរបស់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី នោះគឺជាក្រុមដែលរបូតគ្រាប់បាល់ច្រើនជាងគេសរុប ៨គ្រាប់ តាមពីក្រោយដោយ ISI ដង្កោសែន, ព្រៃវែង និងអង្គរថាយហ្គឺរ របូត ៥គ្រាប់៕

Share.