ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវ​បើក​ទ្វា​រកីឡដ្ឋាន Smart RSN របស់​ខ្លួន​ទទួល​ក្រុម Young Elephants ម្ចាស់​ជើង​ឯក​លីគ​កំពូល​ឡាវ រដូវកាល​ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​៦:០០ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​វគ្គ ​Preliminary round 2 ប្រចាំ​តំបន់​អាស៊ាន។

ជួបគ្នាលើកចុងក្រោយនៅ AFC Cup ឆ្នាំ២០២២៖
– ភ្នំពេញក្រោន ៤-២ Young Elephants។

​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)។

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka៕

Share.