ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៣ ហើយកាលពីថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៣ ខណៈអ្នកគាំទ្រដែលចូលរួមទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានទាំង៤មានចំនួនសរុប ៧,៣៦៩ នាក់ ស្របពេលដែលកីឡាដ្ឋានខេត្តស្វាយរៀង មានអ្នកចូលរួមទស្សនាច្រើនជាងគេប្រចាំសប្តាហ៍ទី៣។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រតាមកីឡដ្ឋានទាំង ៤ផ្សេងគ្នា៖
– អង្គរថាយហ្គឺរ ទល់នឹង គិរីវង់សុខសែនជ័យ កីឡដ្ឋានខេត្តហនុមាន មានចំនួន ១,៣២១នាក់
– ព្រៃវែង ទល់នឹង បឹងកេត កីឡដ្ឋានខេត្តព្រៃវែង មានចំនួន ១,៣០៤នាក់
– ព្រះខ័នរាជស្វាយរៀង ទល់នឹង ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង មានចំនួន ៣,៤៩០នាក់
– វិសាខា ទល់នឹង អាយ អេស អាយដង្កោរសែនជ័យ នៅកីឡដ្ឋានព្រីនស៍ មានចំនួន ១,២៥៤នាក់។

លទ្ធផលការប្រកួតសប្តាហ៍ទី៣

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៣

គួរឱ្យដឹងថាបច្ចុប្បន្នវិសាខា និងស្វាយរៀង គឺជាក្រុមដែលមិនទាន់ចាញ់សោះ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទុក្នុងដៃ ខណៈក្រុមភ្មំពេញក្រោន មានភារកិច្ចត្រូវប្រកួតក្នុងពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី ជាហេតុនាំឱ្យក្លិបបាល់ទាត់កងយកងយោធពលខេមរភូមិន្ទ ត្រូវសម្រាកដូចគ្នា នៅក្នុងសប្តាហ៍ទី៣នេះ។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.