ក្លិបបាល់ទាត់ Tampines Rovers FC សមាជិកលីគកំពូលរបស់ប្រទេសសិង្ហបុរី Singapore Premier League បង្កើតឡើងនៅឆ្នាំ១៩៤៥ ប្រើប្រាស់កីឡដ្ឋាន Our Tampines Hub ស្មៅសិប្បនិមិត្ត ដែលអាចផ្ទុកអ្នកគាំទ្របាន ៥០០០នាក់ មានលោក Desmond Ong ជាប្រធានក្លិប។

ក្លិបបាល់ទាត់ Tampines Rovers FC ធ្លាប់គ្រងជើងឯកលីគកំពូលសិង្ហបុរី ៥សម័យកាល ចន្លោះឆ្នាំ ២០០៤, ២០០៥, ២០១១, ២០១២, ២០១៣ ស្របពេលនៅឆ្នាំ ២០២២ Tampines Rovers FC ស្ថិតនៅលេខរៀងទី៣ ទទួលកៅអីវគ្គជម្រុះ Play Off Round AFC Cup ខណ:ម្ចាស់​ជើង​ឯកបានទៅលើក្លិប Albirex Niigata Singapore FC។

ស្របពេលនៅឆ្នាំ២០២៣នេះ ក្លិបបាល់ទាត់ Tampines Rovers FC ក្រោមការដឹកនាំរបស់លោក Gavin Lee គ្រូបង្វឹកជនជាតិសិង្ហបុរី ចុះឈ្មោះកីឡាករសរុប ១៩នាក់ ខណ:កីឡាករបរទេសមាន ៤នាក់ដូចជា៖

  • Shuya Yamashita ជនជាតិជប៉ុន
  • Kyoga Nakamura ជនជាតិជប៉ុន
  • Miloš Zlatković ជនជាតិស៊ែប៊ី
  • Boris Kopitovic ជនជាតិម៉ុងតេណេហ្គ្រោ។

​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ៣-០ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ២-១ Kasuka (ប្រ៊ុយណេ)។

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ASEAN Zone៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ ​ភ្នំពេញក្រោន (កម្ពុជា)
នៅកីឡដ្ឋាន Jalan Besar វេលាម៉ោង ៦:៣០នាទីល្ងាច
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ Yangon United (មីយ៉ាន់ម៉ា) នៅកីឡដ្ឋាន​ Kapten I Wayan Dipta វេលាម៉ោង ៦:០០នាទីល្ងាច៕

Share.