សិល្បៈ​ជាតិ​៖ ថ្វី​ត្បិត​តែ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃកម្ពុជា​ Miss Grand Cambodia ​បាន​រក​ឃើញ​បេក្ខភាព​ដែល​ស័ក្ដិសម​នឹង​​ឈ្នះ​មកុដ​​ គឺ​កញ្ញា​ ភឹម ស្រីនោ ដែល​នឹង​ត្រូវ​បន្ត​បេសកម្ម​ពី​កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី នាំ​យក​មោទកភាព​ជូន​ជាតិ​មាតុភូមិ​។ ​ទោះ​ជា​មាន​សំឡេង​សាទរ​កង​រំពង​ចំពោះ​ជ័យ​ជំនះ​របស់​កញ្ញា​ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​ផ្លូវការ​ដែល​កម្មវិធី​បាន​ប្រកាស​ជា​ឱឡារិក​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​៣​ពាន់​នាក់ និង​អ្នក​ទស្សនា​ការ​ Live ផ្ទាល់​ជិត​៧​ម៉ឺន​នាក់ ចេញ​មក​រិះគន់​ថា​ បើ​ចង់​ជាប់​កម្មវិធី​នេះ​គឺ​ទាល់​តែ​ចេះ​ថៃ​ ដូច្នេះ​បេក្ខភាព​ដែល​ចង់​ជាប់​ត្រូវ​តែ​ទៅ​រៀន​ថៃ​។ ខុស​ពី​អ្នក​ដែល​​អង្គុយ​ចាំ​តែ​រិះគន់​ កញ្ញា​ ណាសាឌី ពិធីការិនី​ដ៏​ស្រស់​សោភា និង​មាន​ឈ្មោះ​បោះ​សំឡេង​ បាន​ចេញ​មក​ប្រតិកម្ម​ នឹង​ឆ្លើយ​តប​បែប​មិន​សំចៃ​មាត់​ចំពោះ​អ្នក​មាន​ទស្សនៈ​ខាង​លើ​នេះ​។

បន្ទាប់​ពី​រាត្រី​ផ្ទេរ​មកុដ​មួយ​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ណាសាឌី បាន​ចេញ​មក​ប្រតិកម្ម​តាម​រយៈ​បណ្ដាញ​សង្គម​របស់​កញ្ញា​ ដោយ​លើក​ឡើង​ពី​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ដ៏​រសើប​នេះ​ថា​៖ «​​ទាល់​តែ​ចេះ​ថៃ​បាន​ជាប់​?​ ​បេី​ចង់​ជាប់​ទៅ​រៀន​ថៃ​ទៅ​ ខ្ញុំ​អូស​ Facebook​។

​ឃេីញ​គេ​សរសេរ​ចឹង​ច្រេីន​ ច្រេីន​មែនទែន​ រហូត​ធ្វេី​អោយ​ខ្ញុំ​ដឹង​ថា​ អ្នក​បាន​មេីល​កម្មវិធី​បវរកញ្ញា​ពិតមែន​ ប៉ុន្តែ​អ្នក​នៅ​តែ​មិន​យល់​ថា​កម្មវិធី​ចង់​បាន​អ្វី​អោយ​ប្រាកដ​។​​ តាំង​ពី​ដេីម​មក​ សាឌី​ចាប់​អារម្មណ៍​លេី​ Anna ​ព្រោះ​គាត់​មុខ​ថ្មី​ ស្អាត​ ខ្ពស់​ល្អ​ ​ហេីយ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​មែនទែន​។​​​ បេី​មិន​ជឿ​ទេ ​ចូល​មេីល​ IG stories​ សាឌី​បាន​ ​ព្រោះ​ថ្ងៃ​នេះ​ខ្ញុំ​ផុស​ support anna​ ប៉ុន្តែ​គ្រប់​យ៉ាង​ខុស​ពី​ការ​រំពឹង​ទុក​ ​អ្នក​ឈ្នះ​ពិតប្រាកដ​គឺ​ជា​បង​ Nano​ ព្រោះ​បង​ ​Nano ​ចេះ​លេង​ game ​នេះ​ច្បាស់​។​ គាត់​ស្អាត​ ​គាត់​ឆ្លាត​ណាស់​ ​គាត់​ ​confident​ ​បំផុត​ ហើយ​ពេល​ទទួល​ពាន​ពិសេស​គាត់​បាន​តិច​ជាង​គេ​ទៀត​ហ៎​ ​ប៉ុន្តែ​គាត់​នៅ​តែ​ឈ្នះ​ ​ពី​ព្រោះ​ ចំណេះ​ដឹង​ ​និង​​​ ភាសា​ពិត​ជា​សំខាន់​ណាស់​ ពេល​យើង​ទៅ​ជាន់​លើ​ឆាក​អន្តជាតិ​។​ ​កុំ​មើល​រំលង​រឿង​ទាំងអស់​នេះ​អោយ​សោះ​។ ​បើ​អ្នក​ឆ្លាត​ ហើយ​ចេះ​លេង​ game ​ច្បាស់​អ្នក​នឹង​ឈ្នះ​❤️

* PICHY ​said​ ​:​ រើស​ ​Queen ​ណា​ដែល​មិន​សូវ​មាន​បញ្ហា​​ ស្រួល​ពេល​ទៅ ​international ​គេ ​give point ​អោយ​តាម​ហ្នឹង​។​ មិន​ថា​បង្កើត​ឡើង​ពី​ Fan ​ឬ ​ខាង​ណា​មួយ​ទេ​ ។​

Anna ​នឹង​ បង​ Nano​ ​ឆ្លេីយ​ Q&A ​ល្អ​ដូច​គ្នា ​ប៉ុន្តែ​បង​ Nano​ ​និយាយ​​ប៉ុន្មាន​ភាសា​នៅ​លេី​ឆាក​មុន​ហ្នឹង​?​ ​នេះ​ជា​រឿង​សំខាន់​ដែល​បង​ Nano​ ឆក់​យក​មកុដ​បាន​ ​ហេីយ​ ​យើង​ទាំងអស់​គ្នា​ក៏​ដឹង​ថា​ នរណា​គេ​គឺ​ជា​អ្នក​បង្កើត​កម្មវិធី​ Miss grand​? ទី​បំផុត​ ​ចំណេះដឹង​នៅ​តែ​សំខាន់​សំរាប់​គ្រប់​យ៉ាង​ទាំងអស់​❤️​​សំរាប់​សាឌី​អ្នកណា​ឈ្នះ​ក៏​បាន​ឲ្យ​តែ​គាត់​អាច​លើក​មុខ​មាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តជាតិ​បាន​ ​ហើយ​​រក្សា​ភាព​ថ្លៃថ្នូរ​សំរាប់​កម្ពុជា​❤️​​សាឌី​មាន​មោទភាព​ណាស់​ដែល​កម្ពុជា​អាច​រៀបចំ​កម្មវិធី​យ៉ាង​ perfect​ ដូច​យប់​នេះ​បាន​❤️ Phoem SreynoMiss Grand Cambodia​ Congratulations​ ​to​ ​new​ ​miss grand ​Cambodia ​2023​ ​❤️ ​» ក្រៅ​ពី​ការ​បង្ហោះ​នេះ​ កញ្ញា ណាសាឌី ធ្លាប់​បាន​បង្ហោះ​ភ្លាម​ៗ​ក្រោយ​កញ្ញា​ ភឹម ស្រីនោ ត្រូវ​គាត់​ស្អាត​ ​គាត់​ឆ្លាត​ ​គាត់​មាន​ភាព​ជឿជាក់​លេី​ខ្លួន​ឯង​ គាត់​ចេះ​បត់បែន​គ្រប់​ស្ថានការណ៍​ទាំងអស់​។ ​គាត់​ដឹង​ច្បាស់​ថា​កម្មវិធី​ចង់​បាន​អ្វី​ពិតប្រាកដ​ ​ហេីយ​ម្ចាស់​កម្មវិធី​ miss grand ​ជា​នរណា​គេ​ ​ហេីយ​គាត់​ចង់​បាន​អ្វី​?​ ចំណេះដឹង​ ​នឹង​ ​ភាសា​ពិត​ជា​សំខាន់​សំរាប់​គ្រប់​ការ​ប្រកួត​ទាំងអស់​។​ Big​ congratulations​ ​to​ ​our​ ​new​ ​miss​ ​grand​ ​Cambodia​ ​2023»​ ❤️

ការ​ឡើង​របស់​ ណាសាឌី ត្រូវ​បាន​អ្នក​វិភាគ​និង​តាមដាន​កម្មវិធី​ប្រកួត​សម្រស់​ខាង​លើ​​យល់​ស្រប​ថា​មាន​ភាព​ប្រាកដ​និយម ​និង​សមហេតុ​សមផល មិន​មែន​គ្រាន់​តែ​លើក​ឡើង​តាម​អារម្មណ៍​និង​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ ​​ដោយ​ខ្វះ​​ការ​នឹក​គិត​ត្រិះរិះ​ពិចារណា​។

ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ អ្នក​គាំទ្រ​ទាំង​អស់​គួរ​តែ​ហ៊ាន​ទទួល​ស្គាល់​លទ្ធផល​ ដែល​បាន​​ប្រកាស​ជា​ផ្លូវការ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៩ ខែសីហា កន្លង​ទៅ ហើយ​រួម​គ្នា​លើក​ស្ទួយ​ និង​​លើក​កម្លាំង​ចិត្ត​ ជូន​ដល់​បេក្ខនារី​កម្ពុជា​ ដែល​​នឹង​ត្រូវ​ជ្រោង​ទង់ជាតិ​ខ្មែរ​​នៅ​លើ​ឆាក​អន្តរជាតិ​ ហើយ​លុប​បំបាត់​នូវ​រាល់​ការ​រិះគន់​ដែល​មាន​លក្ខណៈ​ជាន់​ពន្លិច​ ធ្វើ​ឱ្យ​​អាប់ឱន​ចំពោះ​បេក្ខនារី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ដរាប​ណា​ខ្មែរ​មិន​ជួយ​ខ្មែរ​គ្នា​ឯង​ ខ្មែរ​បែកបាក់​សាមគ្គី​ យើង​មិន​អាច​យក​ជ័យ​ជំនះ​បាន​នោះ​ឡើយ​ ហេតុ​នេះ​ សង្ឃឹម​ថា​អ្នក​គាំទ្រ​ទាំង​អស់​ នឹង​គិតគូរ​សាជាថ្មី​ហើយ​ជួយ​គ្នា​ ធ្វើ​យ៉ាង​ណា​ ផ្សព្វផ្សាយ​ល្អៗ​ពី​ Miss Grand Cambodia 2023 កញ្ញា​ ភឹម ស្រីនោ​ ដើម្បី​ឱ្យ​កិត្តិនាម​ស្ត្រី​ខ្មែរ​រូប​នេះ​ មាន​ការ​ចាប់​អារម្មណ៍​និង​ទទួល​បាន​ក្ដី​ស្រលាញ់​និង​ការ​គាំទ្រ​ដូច​រៀមច្បង​ពេជ្រ​វត្តី​សារ៉ាវឌ្ឍី​ ដូច​ទៅ​នឹង​អ្វី​ដែល​កញ្ញា​ ណាសាឌី​បាន​លើក​ឡើង​ខាង​លើ​៕

ទស្សនា​វីដេអូ​ទាំងស្រុង​ខាង​ក្រោមនេះ៖

Share.