សិល្បៈ​អន្តរជាតិ៖ តារា​ចម្រៀង​ស្រី​ Britney Spears និង​ស្វាមី Sam Asghari បាន​សម្រេច​ចិត្ត​បញ្ចប់​ចំណង​អាពាហ៍​ពិពាហ៍​ ហើយ​ដើរ​ផ្លូវ​រៀងៗ​ខ្លួន​វិញ​ បន្ទាប់​ពី​ប្រើប្រាស់​​ឈ្មោះ​​ជា​ប្ដី​ប្រពន្ធ​​បាន​ត្រឹម​១​ឆ្នាំ​និង​២​ខែ​ប៉ុណ្ណោះ​។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ TMZ តារា​ចម្រៀង​ស្រី​វ័យ​៤១​ឆ្នាំ និង​អតីត​ស្វាមី​ប្អូន​មួយ​ជាង​មួយ​ជួរ​របស់​ខ្លួន​ Sam Asghari សម្រេច​ចិត្ត​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍​ដោយ​សារ​តែ​កើត​មាន​ទំនាស់​ពាក្យ​សម្ដី​ ព្រោះ​ភាគី​អតី​ត​ស្វាមី​ Britney ជឿ​ពាក្យ​ចចាមអារ៉ាម​ថា​ប្រពន្ធ​របស់​ខ្លួន​ គឺជា​មនុស្ស​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​។ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀត​ថា​ បុរស​វ័យ​២៩​ឆ្នាំ​ រូប​នេះបាន​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ដែល​ពួក​គេ​កំពុង​រស់​នៅ​ ទៅនៅ​កន្លែង​ផ្សេង​ថែម​ទៀត​ផង​ ខណៈ​ភាគី​ទាំង​ពីរ​កំពុង​ដំណើរ​ការ​លែងលះ​គ្នា​ទៅតាម​នីតិវិធី​។

មែនទែន​ទៅ​ចំណង​ស្នេហ៍​របស់​ Britney និង Sam បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៦ មក​ ក្រោយ​សេពគប់​គ្នា​​៦​ឆ្នាំ​ អ្នក​ទាំងពីរ​បាន​សម្រេច​ចិត្ត​ដឹកដៃ​គ្នា​ចូល​រោងការ​នៅ​ខែ​ មិថុនា ឆ្នាំ​២០២២ មុន​នឹង​បែក​បាក់​គ្នា​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​៕

Share.